រាជធានីភ្នំពេញ៖ អ្នកនាង សាសា ដែលជាអតីតារាចម្រៀងប្រចាំផលិតកម្មថោន បានបាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្រាប់តែកាលពីពេលយប់មិញនេះអ្នកនាងបានបង្ហោះរូបភាពយំមួយចំនួនករណីត្រូវមិត្តភក្ដិចិត្តមួយថ្លើមមួយរបស់អ្នកនាង បានខ្ចីលុយជិត១០ម៉ឺនដុល្លារ ស្រាប់តែពេលនេះបុរសម្នាក់នោះរត់បាត់ស្រមោលឈឹង។

អ្នកនាងសាសា បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែលដឹងគ្រប់យ៉ាង 🥺ថាខ្ញុំកំពុងតែពិបាក ហេីយពិបាកខ្លាំង 😓ហេងអេីយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទីនដូចពួកបងបងទេ ✅គឺលុយសុទ្ធជិត100kតែម្ដង សង្ឃឹមអ្វីដែរអ្នកនិយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកេីតឡេីងទេ ខ្ញុំត្រូវមេីលកូននឹងប្អូនៗៗខ្ញុំទៀត 🥺 អ្នកក៍ដឹងដែរ ពេលដែរអ្នកត្រូវការលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំអោយទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនដែលលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង😔😔😔 អ្នកឃេីញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា🙏🏻🙏🏻🙏🏻”។

គួរបញ្ជាក់ដែលថា  មេតុងទីនឈ្មោះហេង ដែលត្រូវជាមិត្ដស្និទ្ធស្នាលរបស់នាង បានរត់គេចបាត់ស្រមោលឈឹង ខណៈដែលកូនតុងទីនជាច្រើន ព្រមទាំងនាងដែលជាម្ចាស់បំណុលបានឲ្យលុយសុទ្ធខ្ចីជាបន្ដបន្ទាប់សរុបជិត៤០ម៉ឺនដុល្លារ ទន្ទឹងឲ្យបុរសនោះចូលខ្លួនដោះស្រាយ ៕