រាជធានីភ្នំពេញ ៖ ករណីបេក្ខជន ឡើងកម្តៅខ្ពស់ជាង ៣៧.៥អង្សារ នៅតាមមណ្ឌលមួយចំនួន ក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ បេក្ខជនត្រូវបានដាក់ឲ្យប្រឡងនៅបន្ទប់ពិសេសដោយឡែក បន្ទាប់ពីបានពិនិត្យ មើលថែ ហើយកម្តៅបានមកសភាពធម្មតា និងបានធ្វើតេស្តរហ័ស ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩ និងបានបន្តការប្រឡងធម្មតាមកវិញ។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ (ស្រី៦០៣៩៧នាក់) ៕
(ប្រភពពីក្រសួងអប់រំ យុវជន និងកីឡា )https://blogger.googleusercontent.com/img/a/AVvXsEjf_W2R-4UIccjWUoAlbRfS54vh2DWgKv_KO8-elfz5jEoPulZuoxLVvdMu4u8IUQbNJ5RWeIg0ozKkoFb6cejhtgFlBfsTSTPOqRT8xhuviBSn4guVy6D1NsMGVT4o4WmEY6_KIBiXEaI1hw8Op2jqqVogEbEMakvZBbkkKvCzb9XZYQ0Da2PIwcZF=s1280https://blogger.googleusercontent.com/img/a/AVvXsEhcXKj9WvPUMFZyy9dBjjCuOq4ezFNMkQivrWGP_Wu8WpNO6-ifOVuuwOKF9RDRqmCxpOErhe8WasUsVvAiCaTkZPXG2Y7cACiyJm7QlKe_xOKsyXKmsTkrl40baTukRevOaxJlAgk-WRjWG72obz7BElY4p2C3kahfs9PVKCgZ_-caPNu4NZzH0yJ8=s960