ភ្នំពេញ៖ណាហ្គាវើលដ៍ សូមចូលរួមស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ដោយផ្តល់ជូនដ៏អស្ចារ្យនៅថ្ងៃទី៣១ ធ្នូ រួមមាន ម្ហូបសុភមង្គល ការបញ្ចុះតម្លៃពិសេស ការតុបតែងលម្អដ៏ល្អឯក និងការបាញ់កាំជ្រួចឆ្លងឆ្នាំដ៏កក្រើក។

សម្រាប់ការស្នាក់នៅបន្ទប់សណ្ឋាគារដ៏មានសេចក្តីសុខ ណាហ្គាវើលដ៍ ផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិនចំនួន ៣ គឺការស្នាក់នៅបន្ទប់ VIP Suite បន្ទប់ Deluxe និងបន្ទប់ Superior តម្លៃចាប់ពី ១៦៨$ ប៉ុណ្ណោះ។ បន្ទប់ប្រណីតទាំង ៣ នឹងផ្តល់ជូននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានដែលពុកម៉ែបងប្អូនអាចទស្សនាការបាញ់កាំជ្រួចឆ្លងឆ្នាំនៅពាក់កណ្តាលអធ្រាត្រពីក្នុងបន្ទប់ជាមួយការបន្ថែមជូនសូកូឡា និងស្រាស្ប៉ាកឃ្លីងដើម្បីស្វាគមន៍ឆ្នាំថ្មីប្រកបដោយភាពរីករាយ។ កញ្ចប់ស្នាក់នៅទាំងនេះ រួមបញ្ចូល អាហារឈុតពេលល្ងាច និងភេសជ្ជៈសម្រាប់ ២ នាក់នៅថ្ងៃឆ្លងឆ្នាំ អាហារពេលព្រឹកនៅថ្ងៃបន្ទាប់ និងការចុះឈ្មោះចេញពីបន្ទប់ក្រោយម៉ោងកំណត់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ស្នាក់នៅ ឬការកក់បន្ទប់ ពុកម៉ែបងប្អូនអាចទាក់ទងតាមរយៈគេហទំព័រ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២។ ចំនួនបន្ទប់ មានកំណត់ ដូចនេះ សូមកក់ឥឡូវនេះ!

សម្រាប់អាហារពេលល្ងាចឆ្លងឆ្នាំប្រកបដោយភាពស្និទ្ធស្នាល មានបម្រើជូននៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានអាហាររសជាតិដើមបារាំង ៥ មុខពីម៉ោង ៥:៣០ ល្ងាចរហូតដល់ ៩:៣០ យប់ និងមានបន្ថែមជូនស្រាប្រូសេកូមួយកែវឥតគិតថ្លៃ ម្នាក់ត្រឹមតែ ៦៥$ ប៉ុណ្ណោះ។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអបអរឱកាសដ៏សប្បាយនេះជាមួយមនុស្សជាទីស្រឡាញ់ និងពិសាអាហារដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់។ សម្រាប់ម្ហូបពិសេសៗនៅថ្ងៃឆ្លងឆ្នាំ ពុកម៉ែបងប្អូនអាចពិសាឥតកំណត់ ម្នាក់ ២៥$ ប៉ុណ្ណោះ។ មុខម្ហូប រួមមាន អាហារសម្រន់ សាច់អាំង សាច់ដុត សាច់ខ្វៃ ម្ហូបពេញនិយមបែបអាស៊ី បង្អែម និងអាហារជាច្រើនជម្រើសទៀត។ បន្ថែមម្នាក់ ១០$ អាចក្រេបស្រាស្វាគមន៍ឆ្នាំថ្មីឥតកំណត់។

ចំណែកឯកម្មវិធីកម្សាន្តវិញ រួមមាន ការប្រគំតន្ត្រីផ្ទាល់ ការសម្តែងក្បាច់រាំ និងឌីជេនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចាប់ផ្តើមពីម៉ោង ១០:៣០ យប់រហូតដល់នាទីឆ្លងឆ្នាំ។ អ្នកដែលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក៏អាចទស្សនាការប្រគំតន្ត្រីផ្ទាល់នៅលើអេក្រង់អិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ ផងដែរ។ បន្ទាប់មក ណាហ្គាវើលដ៍ នឹងធ្វើការបាញ់កាំជ្រួចប្រហែល ១០ នាទីដើម្បីបើកទំព័រថ្មីនៃឆ្នាំ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់។

កម្មវិធីកម្សាន្តអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏មានផ្តល់ជូនផងដែរចាប់ពីម៉ោង ៩ យប់រហូតដល់រំលងអធ្រាត្រដែលមានការបញ្ចុះតម្លៃភេសជ្ជៈ និងការប្រគំតន្រ្តីផ្ទាល់ពីក្រុមចម្រៀងអន្តរជាតិប្រចាំណាហ្គាវើលដ៍!

ឆ្នាំ២០២២ ចាប់ផ្តើមនៅចុងសប្តាហ៍ ខណៈភោជនីយដ្ឋាន 2Pangea នឹងបើកបម្រើជូនឡើងវិញនូវអាហារប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលនៅថ្ងៃទី១ និងទី២ ខែមករា។ ត្រឹមតែ ១៨$ សម្រាប់ម្នាក់ (៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ) ពុកម៉ែបងប្អូនអាចពិសាម្ហូបពិសេសឥតកំណត់ ដូចជា គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ីអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

ប្រសិនបើពុកម៉ែបងប្អូនចង់សាកល្បងប៊ុហ្វេឌីមសាំ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានមុខម្ហូបបន្ថែមចាប់ពីថ្ងៃទី១ ខែមករាតទៅ។ ម្នាក់ត្រឹមតែ ២៩$ ពុកម៉ែបងប្អូនអាចពិសាម្ហូបពេញនិយមបែបចិនកាតាំង និងម្ហូបបន្ថែម ដូចជា នំសាច់សាស៊ីវដុត បបរសាច់ជ្រូក ស៊ុតអាយុវែង គុយទាវឆាជាមួយឆ្អឹងជំនីគោ និងបង្អែមចាហួយផ្កាអូស្មាន់ថឺសជាមួយផ្លែបឺរីក្រៀមដែលបម្រើជូននៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល។