រាជធានីភ្នំពេញ ៖  នេះពិតដំណឹងដ៏គួរឲ្យរន្ធត់ និងសោកសៅបំផុត នៅពេលដឹងថា តារាចម្រៀង នាង ប្រាក់សុគន្ធ  ដែលជាតារាចំរៀងប្រឡង Cambodian Idol  បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកពីក្រោយ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០២១ បណ្ដាលឲ្យស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុងភ្នំពេញ។

ដោយឡែក លោកប៉ែន ចំរុង  បានបង្ហោះសំណេរនៅលើហ្វេសប៊ុកមុននេះបន្តិចថា «ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ។  សូមកុសលផលបុណ្យ ដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុគតិភពផងចុះ»។

សម្រាប់ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយជូននៅពេលក្រោយទៀត៕