ភ្នំពេញ៖ កញ្ញា លី លីនដា បេក្ខនារីឆ្នើមនៅក្នុងកម្មវិធី Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី ៣ ទន្ទឹមនឹង មានពាក្យពោលសរសើរពីសំណាក់ទស្សនិកជនជាច្រើន ក្នុងនោះក៏មានពាក្យរិះគន់ផងដែរ ពីសំណាក់អ្នកបណ្ដាញសង្គមមួយចំនួនតូច ដែលពាក្យរិះគន់ទាំងនោះមានដូចជា “ច្រៀងមិនច្បាស់…ស្ដាប់មិនបាន ឬច្រៀងស្ដាប់លើតែ Halo Halo” ជាដើម ។May be a closeup of 1 person

ដូចដែលទស្សនិកជនបានដឹងរួចមកហើយថា កាលពីរាត្រីថ្ងៃអាទិត្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២១ ដែលជា សប្ដាហ៍ទី ៣នៃការប្រឡងប្រជែងវគ្គ Beat The Judges ក្នុងកម្មវិធី Beat The Best កញ្ញា លី លីនដា អាយុ ២៥ ឆ្នាំ បានរំលេចខ្លួនបកស្រាយបទចម្រៀងជាភាសាបរទេសមួយបទមានចំណងជើងថា «Halo» ជាសំនៀងដើមរបស់តារាចម្រៀងស្រីជនជាតិអាមេរិកនាង Beyoncé ។ ហើយបទចម្រៀងមួយបទនេះ ក៏ទទួលស្គាល់ពីគណៈកម្មការទាំង ០៤ រូបដែរថា ជាបទដែលពិបាកខ្លាំង ទាល់តែអ្នកមានបទពិសោធន៍ខ្លាំងទើបអាចហ៊ានយកបកស្រាយ ប៉ុន្តែសម្រាប់កញ្ញា លី លីនដា គឺធ្វើបានយ៉ាងរលូន និងល្អបំផុត ។May be an image of 1 person and indoor

ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយគណៈកម្មការ ឆន សុវណ្ណារាជ ក៏បានលើកឡើងពីចំណុចខ្វះខាតថា សម្រាប់ការបញ្ចេញសំនៀងជាភាសាអង់គ្លេស (pronunciation)របស់បេក្ខនារី លី លីនដា នៅមានកម្រិត ពោលគឺមិនច្បាស់ ។ ដូច្នេះមុននេះបន្តិច កញ្ញា លី លីនដា បានបញ្ចេញបទចម្រៀងរ៉េប មួយបទ មានចំណងជើងថា “Love The Way You Lie” តាមរយៈបទនេះកញ្ញា ក៏បានបកស្រាយដែរថា មិនមែនកញ្ញា មិនចេះបញ្ចេញសំឡេងភាសាអង់គ្លេសទេ ប៉ុន្តែដោយសារភ័យពេលឡើងឆាក និងបទពិបាកច្រៀង (រើសបទខុស) ។May be an image of one or more people and indoor

យ៉ាងណាមិញសម្រាប់ចម្រៀងរ៉េប “Love The Way You Lie” ដែលស្រីស្រស់ស្អាត លី លីនដា លើកមកច្រៀងបង្ហោះនៅលើទំព័រហ្វេសប៊ុកពេលនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលនិយមតាមដាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ចង់ដឹងថា តើកញ្ញា លី លីនដា មានសមត្ថភាពរ៉េប អស្ចារ្យប៉ុណ្ណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖