បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីពេលម្សិលមិញនេះបាននិយាយថា ប្រទេសថៃនឹងលែងទទួលយកពាក្យសុំបន្ថែមទៀតពីអ្នកដំណើរអន្តរជាតិ សម្រាប់ការលើកលែងការដាក់ឱ្យនៅដាច់ពីគេ រហូតដល់មានការជូនដំណឹងបន្ថែម ខណៈវិធានការនេះនឹងត្រូវចាប់ផ្ដើមកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosodenglish

លោក ប្រាយុទ្ធ បាននិយាយថាលោកបានផ្តល់បញ្ជាឱ្យផ្អាកកម្មវិធី “Test and Go” ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលឆ្លើយតបនឹងមេរោគឆ្លងរបស់រដ្ឋាភិបាល។ អាស្រ័យហេតុនេះ ប្រព័ន្ធ Thailand Pass ដែលត្រូវបានតម្រូវដោយអ្នកធ្វើដំណើរត្រូវធ្វើចត្តាឡីស័កចាប់ពី៧ ទៅ១០ថ្ងៃ​ ខណៈព័ត៌មានអាចនឹងមានការប្រែប្រួល ដែលបានផ្តល់ថាពួកគេធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 នៅពេលមកដល់ នឹងឈប់ទទួលយកពាក្យសុំថ្មីទៀតហើយ។

គួររំលឹកដែលថា កាលពីពេលថ្មីៗនេះប្រទេសថៃ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ចំនួន៦០នាក់ ដែលនេះគឺជាចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់ ៕