រាជធានីភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់លើអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានសរុបជាង១០នាក់ ក្នុងនោះមានលោក សុខសុវណ្ណវឌ្ឍនា សាប៊ុង ហៅ វិល្លាម គ័ង ប្រធានគណបក្សខ្មែរក្រោក គឺជា «មេខ្លោង» រៀបចំផែនការ និងបានដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី ហើយលោក Willam Gaung ក៏បានសារភាពប្រាប់សមត្ថកិច្ច អំពីទង្វើរបស់ខ្លួនដែរ ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។https://blogger.googleusercontent.com/img/a/AVvXsEhBC0FSV8l3B-uCApCJZOXEclcdkWbET2S4YXLLyj8KC-DvkhzqgW6yYSAH9yJH3mq7IcALDuHfez5pvcoAE-9ILf_7CYCT7e-vf0z1ZWSJUoAmURTwOdu69C2M-7vbKG0u0yv_13DrWvQQLvIVFe9zn5KMkbxJHQ1V1cPelQPrULDSwZocI95kgxfc=s1280បើតាមលោកមាស ឬទ្ធី បាននិយាយរៀបរាប់អំពីចម្លើយមេខ្លោង គឺលោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ដែលជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ បញ្ជាផ្ទាល់ពីក្នុងរថយន្ត ប្លន់ឧកញ៉ា អ៊ាន សៀវម៉ី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេស គឺអ្នកលក់ឡេនេះតែម្ដង…ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ…ដូចផ្គើន…។
សូមបញ្ជាក់ថា នៅវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្លន់មួយបានកើតឡើង ដោយក្រុមចោរបានចូលប្លន់ផ្ទះរបស់អ្នកលក់ឡេម្នាក់ គឺលោកស្រី អ៊ាន សៀវម៉ី ។https://blogger.googleusercontent.com/img/a/AVvXsEgCtIvvEzVSx859oCFChCPjbwVRU9oowI2XlDNvgb8t2dQLS-PeGuOEKhoTp3_VGluKbAIOdOBasnZD5EMcpC8tv0H7ysivChdklp-JC_K5RrbqeFUCpst5mW3ByosVJ9xmD62Fxpyyog-xOmfSsLbTPjVUnWZYmi_vsfyTzjBazUPEAnOphYqRZoxv=s1280សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។ ក្រោយធ្វើសកម្មភាពហើយនោះ ក្រុមចោរបាននាំគ្នាបើករថយន្តគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/a/AVvXsEjBaU68wudf-O_PouC9GtwPv_y3LP2qbeZcDZAsa9VE7h1mhI1y83I0klOm4xDYwq9AAgKIaYDG8ah7LQsVQTHNZr6vSH68gil-WvKdIto6FW5ps8LIaQViAm2cNg4q7HyzeP0nx0OQBwRzJssGMVvN7weHzq-5N25FHr-gQ_ZlB7ryBRcZHJtmH34T=s1080

ចុចទស្សនាវីដេអូទីនេះ