រាជធានីភ្នំពេញ៖ នាមុននេះបន្តិចលោក មាស រិទ្ធី  អគ្គនាយករង និងជាអ្នកគ្រប់ព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស បានរៀបរាប់ពីមូលហេតុដែលនាំឲ្យលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ដែលលោកបានអះអាងថា  គឺលោកជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ បញ្ជាផ្ទាល់ពីក្នុងរថយន្ត ប្លន់ឧកញ៉ា អ៊ាន សៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះតែម្ដង…ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ ដូចផ្គើ.ន…។

គួររំលឹកថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១  កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម)។

ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ក្នុងនោះក៏មានឃាត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកផងដែរ ដែលជាប់ពាក់ព័ន្ធករណីនេះ។

ទន្ទឹមគ្នានេះខាងនគរបាលក៏បានឃាត់ជនសង្ស័យចំនួន០២នាក់ ប្រុស១នាក់ ស្រី ១នាក់បន្ទាប់ពីប្រដេញឃាត់រថយន្តដែលក្រុមចោរប្រើប្រាស់ធ្វើសកម្មភាពប្លន់ផងដែរ ដែលបម្រុងចាក់សាំងដុតចោលបំបាត់ ភស្តុតាង ម៉ោង១០ ថ្ងៃទី២០ ខែធ្នូ ២០២១ វាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯការប.ង្រ្កា.បនេះគឺស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែលថា បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងបន្តចាត់វិធានការទៅលើក្រុមចោរដែលបានប្លន់ឧកញ៉ា សៀវម៉ី ដោយជនល្មើសទាំងអស់កំពុងតែស្ថិតនៅក្នុងការសាកសួរចម្លើយនៅឡើយ ៕

សូមប្រិយអញ្ជើញទស្សនាវីដេអូនៃការរៀបរាប់របស់លោក មាស រិទ្ធី ដូចខាងក្រោម៖