ខេត្តពោធិ៍សាត់់៖ កាលពីពេលថ្មីៗនេះមានករណីយ៉ាងស្មុគស្មាញរវាងប្រជាពលរដ្ឋ និងអាជ្ញាធរកំពុងមានវិវាទគ្នាលើដីមួយកន្លែងក្បាល ៥០០ម៉ែត្រ បណ្តោយ ១​ ០០០ម៉ែត្រ ស្ថិតនៅចំណុចស្រែពាំង ឃុំតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ខណៈពលរដ្ឋអះអាងថា អាជ្ញាធរយកដីគាត់ រីឯអាជ្ញាធរថា ពលរដ្ឋរំលោភយកដីរដ្ឋ ដោយអាជ្ញាធរក៏បានអះអាងដែលថា ដីនោះពលរដ្ឋស្នើសុំធ្វើក្រោលគោ ហើយរំលោភយក។

តែពលរដ្ឋវិញ អះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ទិញពីពលរដ្ឋនៅតំបន់នោះតាំងឆ្នាំ២០០៦ ធ្វើក្រោលគោបង្កាត់ពូជ ចែកប្រជាពលរដ្ឋចិញ្ចឹម។

ពេលគ្មានផ្លូវដីក៏គ្មានជម្លោះ ពេលមានទៅដល់ដីត្រូវប៉ាន់ ជម្លោះដណ្តើមដីក៏កើតមាន។ បើសុទ្ធតែមានការអះអាងដូចគ្នាបែបនេះ តើភាគីណាជាអ្នកត្រឹមត្រូវទៅ? ហេតុអ្វីកាលអភិបាលខេត្ត ម៉ៅ ធនិន កាន់កាប់ទីនោះ មិនព្រមឡើងតទល់គ្នារកខុសត្រូវ? ៕

https://blogger.googleusercontent.com/img/a/AVvXsEifUhIJEWCijVwJZ5SXXl3XYZMN92P3KVGhji8aQxnGwBb2jUE2YcourVE-ZhB0twy2XGE_2glvb9MS4TNy_SpO-KYzJYp2g-FVoLcUl6aME5cQDwv9I_7mdJwrmEDILZiB4zsUrYat9Pkljaz78y1B-RkTzgqjBsYM5KWBQWrIbPJYjYyTf7hizokE=s1280