រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ កាលពីអំឡុង២ខែមុន នាយតាក់ស៊ី បានត្អូញត្អែរថា រកលុយបង់បន្ទប់ជួលតម្លៃ៥០ដុល្លារសឹងមិនបានផង ធ្វើឲ្យមហាជនអាណិតជាពន់ពេក រហូតមានការជួយឧបត្ថមជាប្រាក់ និងគ្រឿងឧបភោគបរិភោគផងដែរ។ ប៉ុន្តែពេលនេះ ស្រាប់តែនាយតាក់ស៊ី បានបើកសម្ពោធហាង និងឡើងផ្ទះតម្លៃជិត២០ម៉ឺនដុល្លារ។យោងតាមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ដែលបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ មានខ្លឹមសារថា «អបអសាទរ តារាកំប្លែង នាយតាក់ស៊ីដែលបានសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ១៨ម៉ឺនដុល្លារ នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់មិញ 19.12.2021 ។»។
ក្រោយពីលោកអ៊ឹម ជីវ៉ា បង្ហោះបែបនេះ មានអ្នលចូលខមមិនចោទជាសំណួរសួរថា «ចុមរកអីលឿនម៉្លេះ?» ហើយលោកអ៊ឹម ជីវ៉ា ឆ្លើយវិញថា «កុំថាឡើយអ្នកទស្សនាវង្វេង ខ្ញុំអ្នកសម្ភាសន៍ ក៏វង្វេងដែរ តែតាមស្តាប់គាត់ប្រាប់ គឺគាត់ទិញតាំងពីបុកគ្រឹះដំបូងម៉្លេះ តាំងពីបុរីហ្គ្រេនភ្នំពេញ តែឥឡូវហ្គ្រេនភ្នំពេញដូរ ឈ្មោះមកបុរីជិបម៉ុងវិញហើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលពេលលឺគាត់អញ្ជើញសំបុត្រខ្ញុំទៅចូលរួម តែក៏សូមអបអរគាត់ដែរ ដែលមានផ្ទះផ្ទាល់ខ្លួន»៕
Home តារាជាតិ