បរទេស៖ បង្គោលភ្លើងហ្វារដ៏ឯកោបំផុតនៅលើពិភពលោកលើកោះមួយនៅសមុទ្រឆ្ងាយដាច់ស្រយាលនៃប្រទេសស្កុតឡែន ប្រជាជនក្នុងតំបន់ក៏បង្ហាញពីរឿងព្រេងដ៏អាថ៌កំបាំងនៅទីនោះរាប់សតវត្ស។


បង្គោលភ្លើងហ្វារតូចមួយក្នុងចំណោមភ្នំបៃតង ស្ថិតនៅក្បែរភ្នំដ៏ចោតមួយនៅលើកោះដាច់ស្រយាល ដែលនៅទល់មុខនឹងមហាសមុទ្រអាត្លង់ទិក  វាត្រូវបានគេហៅថាជាបង្គោលភ្លើងហ្វារដាច់ឆ្ងាយពីគេ បំផុតរបស់ពិភពលោកស្ថិតនៅលើកោះ Kalsoi គឺជាកោះមួយក្នុងចំណោមកោះ Faroe   ដែលជាប្រជុំកោះថ្ម ចម្ងាយ​ ២០០ម៉ាយភាគខាងជើងនៃប្រទេសស្កុតឡែន ដែលជាផ្នែកស្វយ័តផ្លូវការរបស់ដាណឺម៉ាក។ ហើយកោះនោះក៏គ្មានស្ពានឬ ផ្លូវរូងក្រោមដីតភ្ជាប់ចូលកោះKalsoiនេះទេ ហើយក៏ជាកោះមួយក្នុងចំណោមកោះតូចបំផុត និង ឯកោបំផុតក្នុងប្រជុំកោះ Faroeនេះដែរ  ប៉ុន្តែកោះនេះពោរពេញទៅដោយភាពល្អឥតខ្ចោះ  ទោះបីជារូបភាពបង្ហាញថា បង្គោលភ្លើងហ្វារនៅឆ្ងាយបាច់ស្រយាល តែកោះនេះមានប្រជាជនប្រហែល ១០០ នាក់រស់នៅ ក្នុងនោះបើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាទេសចរណ៍បានឱ្យដឹងថា មានភូមិចំនួនបួននៅលើកោះនេះគឺ ភូមិ Trollanes, Mikladalur, Husar និង ភូមិ Sidradalur ។  ក្នុងនោះប្រជាពលរដ្ឋនៅទីនោះខំប្រឹងប្រែងអភិវឌ្ឍផលិតផលទេសចរណ៍ ដោយផលិតម្ហូបអាហារក្នុងស្រុក និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។

មិនត្រឹមតែមានកន្លែងអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏មានអតីតកាលដែលពោរពេញទៅដោយអាថ៌កំបាំងផងដែរដោយគេជឿថា កោះនេះក៏ជាទីតាំងនៃរឿងព្រេងនិទានទាក់ទងនិងត្រីមច្ឆាដែលគេតែងតែធ្វើពិធីរំលឹកដល់រូបសំណាកមួយនៅក្នុងភូមិ MiKladalur ដោយរូបនោះជាប្រភេទនាងមច្ឆាមកពីកោះ Faroe ដែលមច្ឆានេះ អាចដោះស្បែកចេញបានដូចជាគេដោះសម្លៀកបំពាក់ហើយក្លាយជាមនុស្ស ក្រោយមកក៏មានអ្នកនេសាទក្នុងស្រុកចាប់នាងធ្វើបាប ដោយស៊ូទ្រាំនឹងការឈឺចាប់មិនបាន ពេលមានឧកាសនាងក៏បានសងសឹកមកសហគមន៍មូលដ្ឋានរបស់មនុស្សនៅទីនោះវិញ ដោយរឿងព្រេងនេះមានអាយុរាប់សតវត្សមកហើយ ៕