កម្មវិធីនេះនឹងមានវត្តមានរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លឹបបាល់ទាត់ Tottenham Hotspur

ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)អង្គការផ្កាយសមុទ្រកម្ពុជា (ISF) ស្វាគមន៍ កីឡាករវ័យក្មេងចំនួន១០០នាក់ មកពីខេត្តកណ្តាល ឲ្យមកចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ ។ ជាមួយគ្នាផងដែរ កម្មវិធីនេះក៏នឹងមានវត្តមានរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រួមជាមួយនឹងអង្គការផ្កាយសមុទ្រកម្ពុជា ដោយទទួល បានការគាំទ្រតាមអនឡាញពីគ្រូបង្វឹកផ្នែកអភិវឌ្ឍអន្តរជាតិរបស់ក្លឹបបាល់ទាត់Tottenham Hotspur Football Club ជាច្រើនរូបទៀតផង ។

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលមានបទពិសោធន៍ជាង១៥ឆ្នាំក្នុងការ ជួយដល់កុមារងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ តាមរយៈការអប់រំ កីឡា និង គម្រោងអភិវឌ្ឍន៍សហគមន៍ជាច្រើន ។

កម្មវិធីបាល់ទាត់ ដែលមានការទទួលស្គាល់លើឆាកអន្តរជាតិរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានកំពុងធ្វើការ ជាមួយកីឡាករ កីឡាការិនីវ័យក្មេងជាង៣,៥០០នាក់ ដែលក្នុងនោះរួមមានកីឡាករពិការ និងកីឡាករផ្ទុក មេរោគអេដស៍ ។ ជាមួយគ្នានេះផងដែរ តាមរយៈកម្មវិធីបាល់ទាត់ដើម្បី ជួយសង្គម កីឡាករបានរៀនសូត្រពីបញ្ហាសង្គមសំខាន់ៗដូចជា៖គ្រឿងញៀន ការលេងល្បែងស៊ីសង និងវិសមភាព យេនឌ័រក្នុងពេលលេងល្បែងកំសាន្តបា          ល់ទាត់ទៀតផង ។ ដោយឡែក ពួកគេក៏បានពង្រឹងភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហាជាដើម ដែលនឹងជួយឲ្យគេទទួលបានភាពរីកចម្រើនក្នុងជីវិត របស់ខ្លួននាថ្ងៃអនាគតទៀតផង ។ អង្គការផ្កាយសមុទ្រកម្ពុជាលើកកម្ពស់ភាពចម្រុះ និងសមភាពដោយប្រើ ប្រាស់មេរៀនបាល់ទាត់ទាំងនេះដើម្បីគាំទ្រដល់ការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា ។

អង្គការផ្កាយសមុទ្រកម្ពុជាបានចាប់ផ្តើមភាពជាដៃគូជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា តាំងពីឆ្នាំ ២០១៧ មកម្លេ៉ះ ។ សកម្មភាពចម្បងនៃកិច្ចសហការមួយនេះគឺការប្រកួតបាល់ទាត់វិលជុំយុវជន AIA-ISF ដែលជាការ ប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍ដ៏ធំបំផុតនៅកម្ពុជា ។ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមួយនេះក៏បានធ្វើការជាមួយគ្នាជាញឹកញាប់ដើម្បីរៀបចំយុទ្ធនាការ និងសកម្មភាពផ្សេងទៀតផងដែរ ។ ស្ថាប័នទាំងពីរនេះបានជួយលើកកម្ពស់ដល់ការបង្កើតទម្លាប់ល្អក្នុងជីវិតរស់នៅរបស់យុវជន ដោយគាំទ្រ នូវគោលគំនិតដែលថាការចូលរួមសកម្មក្នុងកីឡាមានតួនាទីយ៉ាងសំខាន់ ដែលមិនត្រឹមតែជួយកសាងអនាគតដ៏ ល្អប្រសើរ និងត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យប្រជាជនកម្ពុជាមានសុខភាព-និង ជីវិតកាន់តែប្រសើរ ។https://blogger.googleusercontent.com/img/a/AVvXsEjd4SFmKl_VVIJba9Fl2dsOWN8xf4rVTDMwaw_nWy6mV0tq7U5QbduBmBb5M9V3k7TAt7PAMAcnPlxVFyZEr1XmN-xBZRl-thIybCXzlLvCifLOLjelpReHoRRpciwv4tzAx-aoGnub6Vbbk0Gjlc29qKyWzA-O8_n9cB7RKbMAyOgAujHShBHVXd7h=s1280

 

នៅថ្ងៃព្រហស្បត៍ ទី១៦ ខែធ្នូនេះ គ្រូបង្វឹក និងបុគ្គលិកនៃកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជា នឹងចូលរួមជាមួយនឹងកីឡាករនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងក្នុងព្រឹត្តិការណ៍បាល់ទាត់ ដែលកីឡាករមកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងចែករំលែកពីជីវប្រវត្តិរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យលេង កីឡាដើម្បីមានសុខភាពល្អ និងជីវិតដ៏ស្វាហាប់ ។ គ្រូបង្វឹកផ្នែកអភិវឌ្ឍអន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ក៏នឹងផ្តល់ការគាំទ្រតាមអនឡាញក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ ដោយចែករំលែកពី វិធីសាស្ត្រធំៗបីក្នុងការត្រេះបាល់ទៀតផង ។

 

ដោយឡែក គ្រូបង្វឹកបាល់ទាត់ដ៏បុិនប្រសព្វរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំល្បែងបាល់ទាត់ និងសកម្មភាពសប្បាយៗជាច្រើនទាក់ទងនឹងកម្មវិធីសិក្សា “បាល់ទាត់សម្រាប់ការផ្លាស់ប្តូរសង្គម” ហើយពួកគេ ទាំងអស់ពិតជារំភើបក្នុងការបង្រៀនមេរៀនបាល់ទាត់តាមរយៈល្បែងបាល់ទាត់ទាំងនេះ ។

 

ក្នុងព្រឹត្តិការណ៍នេះផងដែរ អង្គការផ្កាយសមុទ្រក៏នឹងចែករំលែកនូវពត៌មានថ្មីៗ និងរូបភាពជាច្រើននៅលើ បណ្តាញសង្គមរបស់ខ្លួន ។ សូមចុច Follow  @ISFCambodia និង @AIACambodia  ដើម្បីស្វែងយល់បន្ថែមពី ព្រឹត្តិការណ៍នេះ និងទទួលបានពត៌មានថ្មីៗ ។

 

អំពីអង្គការផ្កាយសមុទ្រកម្ពុជា

ក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមួយនេះក៏បានធ្វើការជាមួយគ្នាជាញឹកញាប់ដើម្បីរៀបចំយុទ្ធនាការ និងសកម្មភាពផ្សេងទៀតផងដែរ ។ ស្ថាប័នទាំងពីរនេះបានជួយលើកកម្ពស់ដល់ការបង្កើតទម្លាប់ល្អក្នុងជីវិតរស់នៅរបស់យុវជន ដោយគាំទ្រ នូវគោលគំនិតដែលថាការចូលរួមសកម្មក្នុងកីឡាមានតួនាទីយ៉ាងសំខាន់ ដែលមិនត្រឹមតែជួយកសាងអនាគតដ៏ ល្អប្រសើរ និងត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យប្រជាជនកម្ពុជាមានសុខភាព-និង ជីវិតកាន់តែប្រសើរ ។https://blogger.googleusercontent.com/img/a/AVvXsEgiB2oQIZVuhuqx4v4OvLCL3XRrqSounrgaB6C3NOZP4V7rsmVY1WtO9zeKSZybsDdpK1y0k_T7a5DEtTr1bFV_kbLs5hmIEcav6HVVP0E7lV__1WDfpZNl2orgmLNeTPd_gvL6u900qkQSjQboAadfGkXxRAQLjTRUZn8MXOUexLTjuphQs9M86Wyz=s1280

 

នៅថ្ងៃព្រហស្បត៍ ទី១៦ ខែធ្នូនេះ គ្រូបង្វឹក និងបុគ្គលិកនៃកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជា នឹងចូលរួមជាមួយនឹងកីឡាករនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងក្នុងព្រឹត្តិការណ៍បាល់ទាត់ ដែលកីឡាករមកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងចែករំលែកពីជីវប្រវត្តិរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យលេង កីឡាដើម្បីមានសុខភាពល្អ និងជីវិតដ៏ស្វាហាប់ ។ គ្រូបង្វឹកផ្នែកអភិវឌ្ឍអន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ក៏នឹងផ្តល់ការគាំទ្រតាមអនឡាញក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ ដោយចែករំលែកពី វិធីសាស្ត្រធំៗបីក្នុងការត្រេះបាល់ទៀតផង ។

 

ដោយឡែក គ្រូបង្វឹកបាល់ទាត់ដ៏បុិនប្រសព្វរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំល្បែងបាល់ទាត់ និងសកម្មភាពសប្បាយៗជាច្រើនទាក់ទងនឹងកម្មវិធីសិក្សា “បាល់ទាត់សម្រាប់ការផ្លាស់ប្តូរសង្គម” ហើយពួកគេ ទាំងអស់ពិតជារំភើបក្នុងការបង្រៀនមេរៀនបាល់ទាត់តាមរយៈល្បែងបាល់ទាត់ទាំងនេះ ។

 

ក្នុងព្រឹត្តិការណ៍នេះផងដែរ អង្គការផ្កាយសមុទ្រក៏នឹងចែករំលែកនូវពត៌មានថ្មីៗ និងរូបភាពជាច្រើននៅលើ បណ្តាញសង្គមរបស់ខ្លួន ។ សូមចុច Follow  @ISFCambodia និង @AIACambodia  ដើម្បីស្វែងយល់បន្ថែមពី ព្រឹត្តិការណ៍នេះ និងទទួលបានពត៌មានថ្មីៗ ។

 

អំពីអង្គការផ្កាយសមុទ្រកម្ពុជា

 

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ជាង១៥ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍របស់អង្គការនេះត្រូវបាន ធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអាជ្ញាធរ មូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរ ប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំង មូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង៧០០នាក់ តាមរយៈកម្មវិធីអប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបាន ឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយ រហូតដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួនក៏ដូចជាចូលរៀននៅសាលារដ្ឋបាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈ ពេលដែលពួកគេរៀនសូត្រនៅសាលា ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រ ដទៃទៀត ដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។https://blogger.googleusercontent.com/img/a/AVvXsEgw9nF-9EsBaNBqL-AcXvU9CaLl_g-1r-5dCCurfsNpt1n1cy8Jm32xq96e-pX4nGxMINYFJfxrSmYmTiZJYoSSxImoW65x34AauolNxbkyuSaNDhEsVGf69iCSExAu_xnTVrqn79wsR8aTP4M6csbYYjcU9pqp4I2UHR9oNCjQmLicvmWA10KGsnBj=s1280

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំងស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការជាមួយនឹងក្រុម គ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានាបានថាគ្មានគម្រោងណា មួយត្រូវដំណើរតែឯកឯងនោះទេ ។ ពួកយើងធ្វើការជាមួយនឹងអ្នកទទួលផលចំនួន៣,០០០នាក់ដោយផ្តល់ឲ្យ ពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភព ចំណូលមួយជាក់លាក់ ។

 

 

អំពី អេអាយអេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ AIA គ្រុប Group) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិកសាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុងSAR()  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិនរៀតណាម ប៊្រុយណេ ម៉ាកាវSAR() និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

 

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីតជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៣០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។https://blogger.googleusercontent.com/img/a/AVvXsEgmjwBxEhD4rJX0GP0Yy07-TSyJx0OkMoGmoTQsPihim8237u09v8mjro4DFXDry8-i2LKOa-nfiIIz26pgoS9vzgYwkz4RlYSDL0i5J6tYUiCpaFeezhTmwVDaILcYkBLzIkBNGR7aVGqezEh7aoQAhTW1-fw0b3G5p-tjvLIt_qWMNzLSs_Z6WJqr=s1280

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយអេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបានចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ ១២៩៩ ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ AAGIY)៕