ភ្នំពេញ៖ ដូចដែលទស្សនិកជនបានជ្រាបរួចមកហើយថា នៅក្នុងកម្មវិធី  Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី ៣ នេះ កញ្ញា លី លីនដា គឺជាបេក្ខនារីដ៏លេចធ្លោមួយរូបក្នុងចំណោមបេក្ខជន បេក្ខនារីខ្លាំងៗជាច្រើននាក់ ។ កញ្ញា លី លីនដា បានបកស្រាយបទចម្រៀងជាភាសាបរទេសមានចំណងជើងថា «Halo» បានយ៉ាងល្អឥតខ្ចោះ រហូតទទួលបានពាក្យ “អាច” ពីគណៈកម្មការទាំង ៤រូប ។https://blogger.googleusercontent.com/img/a/AVvXsEg5NE99fznYWb99DiomqGENF_EzaU4zw8vBGn4niY14iYMNm3fCg5FNqbAR8ntOJ1Xf0xWDhkIUCHiEco4HvBR4L-ZzuHBrOULeyNdQx-RzMBxl0BXCJ4PV9Usunqn_0UOcLbH61qrNNOGmnEyjVL5_B4liv3JwCTQi3Tk0JAEgAz4vchdxcviA58f4=s1344

ក្នុងជំនួបតាមរយៈទូរស័ព្ទជាមួយ KBN កញ្ញា លី លីនដា បានប្រាប់ថា បើទោះជាកញ្ញាអាចបកស្រាយបទចម្រៀងយ៉ាងពីរោះយ៉ាងណាក៏ដោយ មិនមែនមានន័យថាកញ្ញាធ្លាប់មានបទពិសោធន៍ឆ្អិនឆ្អៅទៅលើវិស័យចម្រៀងឡើយ ពោលគឺកញ្ញាជាអ្នករកស៊ី ប៉ុន្តែគ្រាន់តែមានដុងច្រៀង និងស្រឡាញ់អាជីពជាអ្នកចម្រៀងតាំងពីតូចមកម្ល៉េះ ។ ហើយម្ដងម្កាល កញ្ញា ក៏បានឡើងបកស្រាយបទចម្រៀងនៅពេលជួបជុំមិត្តភក្ដិ ដើម្បីការកម្សាន្តប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/a/AVvXsEj3_Flg5hIJrRL_3DF6wAZcaduDlZiUtAGZrPzUJJ3IhfZUWS9xDauG9AAtv_dMjzYmFh11cyUVUDOweLny0nGSlWSMGqj5tQoRNRx-ZN0qnCuJmNpHiGse6V2azSG6-PfHMWkE6cjXlFVZYfZrPHPYkyFeUpmHqPawukEYft9gi0bqwkS46PMzIwZr=s640

ទាក់ទងនឹងសមត្ថភាពអាចបកស្រាយបទចម្រៀងជាភាសារបរទេសបានល្អ ដូចជនជាតិដើមយ៉ាងsដូច្នេះ ស្រីស្រស់ លី លីនដា ក៏បានឱ្យដឹងផងដែរថា ដោយសារកញ្ញា​ ជានិសិស្សឆ្នើមមួយរូបកាលពីនៅសិក្សាថ្នាក់បរិញ្ញាប័ត្រ ដូច្នេះទើបមានឱកាសបានទទួលអាហាររូបករណ៍ទៅសិក្សារយៈពេលខ្លីនៅសហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះសូម្បីតែការសិក្សានៅមហាវិទ្យាល័យក្នុងស្រុក ក៏កញ្ញាជានិស្សិតអាហាររូបករណ៍មួយរយភាគរយផងដែរ ។https://blogger.googleusercontent.com/img/a/AVvXsEhjYKT0N453U-yWivlW9hpRv-XsHfcuopTJPVI3Z-3OqE9cz2K7oNB06vTwes4T5PY4V5DtSEAs_o5LFIopkuMoijacs6_enGuujriCFlGtmHbe5QQKKWDK0-ao3RI2oPNT1vdGaqCo4rDACItQdbpA-YttPpg4C-UATsI4aPp6DtnYnzmAQDV6YjcN=s2015

បេក្ខនារីឆ្នើមក្នុងកម្មវិធី Beat The Best វគ្គ Beat The Judges រូបនេះបានបញ្ជាក់ផងដែរថា​ ដោយសារតែខ្លួនជាអតីតសិស្សឆ្នើម ថែមទាំងបានមានឱកាសទទួលអាហារូបករណ៍នៅសហរដ្ឋអាមេរិកទៀតនោះ ទើបឪពុកម្ដាយ ក្រុមគ្រួសារ មិនចង់ឱ្យកញ្ញាប្រឡូកក្នុងការងារសិល្បៈដោយចង់ ដោយឱ្យផ្ដោតទៅលើការងារជាអ្នកជំនួញ ឬជាពាណិជ្ជករវិញ ដូច្នេះហើយបច្ចុប្បន្នកញ្ញា កំពុងកាន់កាប់មុខរបរធំៗផ្ទាល់ខ្លួនចំនួន ០២ ក្នុងដៃគឺក្រុមហ៊ុន «DAPRO Trading co,ltd »និងមជ្ឈមណ្ឌលថែរក្សាសម្រស់ដ៏ធំ និងល្បីឈ្មោះគឺ «ចែស្អាត» ដែលបច្ចុប្បន្នមាន ២សាខាធំៗ ។https://blogger.googleusercontent.com/img/a/AVvXsEjqU3bqyvY5AnznjkkKXA2dUZo7FY4KcrFCk_LaIt1JZmxoU46s7Qgq3-5CoKOzgzQyhsud-pm3WlRpAW9ROc6GZcv_yWn5fzkD9lO97jltWy5Uv1wbVyW0aPbPTWq6NvbM1L6MFjGoQrYZM9rYeaDwbHUPaXIqUYGPghrZSQJYy5tcWwjVxDKIqu2G=s1280គួរឱ្យដឹងថា «ចែស្អាត» គឺជាមជ្ឈមណ្ឌលថែរក្សាសម្រស់ឈានមុខគេ ដោយមានបំពាក់បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឱ្យសម្រស់សុភាពបុរស សុភាពនារី កាន់តែស្រស់ស្អាត និងក្មេងជាងវ័យប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុត ។ ជាក់ស្ដែងគ្រាន់តែម៉ាស៊ីនឡាស៊ែទំនើប ធ្វើឱ្យស្បែកស បច្ចេកវិទ្យាថ្មីចុងក្រោយក្នុងឆ្នាំ ២០២១ ដែលក្នុងមួយគ្រឿងមានតម្លៃរហូតដល់ខ្ទង់ ៥ ទៅ ៦ ម៉ឺនដុល្លារ គឺត្រូវបានបំពាក់ជាច្រើនគ្រឿងនៅក្នុងមជ្ឈមណ្ឌលថែរក្សាសម្រស់«ចែស្អាត» មិនធ្វើឱ្យអតិថិជនខកបំណងនោះឡើយ៕https://blogger.googleusercontent.com/img/a/AVvXsEgve2Nrk3fEKLDz7RLhq95mDKyjlZeY8JPDS_83ItTr9pOE6vNjFrcSLrf6g_zJxGib76DELwPKuRjjoOhBVIqA0Miilxt-nANd1CVuJCbLOzDbj7NQjZJn10PeU6G30IvdgYhDgftRnuWjd_Q4xcwZsASYi4J4flFl7dYi-L0TPxx9ZWYYADm-W9to=s1280