ភ្នំពេញ៖ គិតមកត្រឹមរាត្រីថ្ងៃអាទិត្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ គឺជាសប្ដាហ៍ទី ៣នៃការប្រឡងប្រជែងវគ្គ Beat The Judges ក្នុងកម្មវិធី Beat The Best ដែលជាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកមួយត្រូវបានទិញសិទ្ធផលិតផ្ដាច់មុខដោយស្ថានីយទូរទស្សន៍ហង្សមាស ។ កន្លងទៅ ៣ សប្ដាហ៍ហើយ ដែលបានរកឃើញបេក្ខជន បេក្ខនារី មានសមត្ថភាពខ្ពស់ និងបានបញ្ចេញសមត្ថភាពធ្វើឱ្យកក្រើកឆាកកម្មវិធីតែម្ដង ។

មិនខុសពីសប្ដាហ៍មុនៗឡើយ សម្រាប់សប្ដាហ៍នេះ ក៏មានវត្តមានបេក្ខជន បេក្ខនារី ច្រើននាក់ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់ និងទទួលបានពាក្យ “អាច” ពីគណៈកម្មការទាំង ៤រូប ប៉ុន្តែក្នុងចំណោមនោះ ក៏មានបេក្ខនារីស្រស់សោភាម្នាក់ គឺកញ្ញា លី លីនដា បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ទស្សនិកជន ដែលរហូតធ្វើឱ្យគណៈកម្មការទាំង ៤ មិនអាចទប់ពាក្យថា “អាច” ជាប់បានឡើយ ។
https://blogger.googleusercontent.com/img/a/AVvXsEjEeIL9jISdW9peRZPZxfdM9PVy7SrRRGRtToVeuFDTieMDYsTczhliDc_9HI8n231jzcCfib149FQUYWPqRHGRGjDBFGoazenvZMunn1jfc4thZDDp26VfxG29EZoCuvs_OPj_Pf8GJc7m3ZcgTi1wCwR2WMiGFuOaenIqmJ3LpRBY8Ge459Agf2kM=s1356

បង្ហាញខ្លួនជាមួយរូបរាងស្រស់សោភា សាច់សហ្មត់ខៃ និងសម្លៀកបំពាក់សមសួន កញ្ញា លី លីនដា វ័យ ២៥ ឆ្នាំ បានបកស្រាយបទចម្រៀងជាភាសាបរទេសមានចំណងជើងថា «Halo» ជាសំនៀងដើមរបស់តារាចម្រៀងស្រីជនជាតិអាមេរិកនាង Beyoncé ។
https://blogger.googleusercontent.com/img/a/AVvXsEiTHpdJwyfADRcECPmLPYacq1jiOHkf45S8y7K8RtwqYN4AKEebmeZcSvfE2la2qM3Dh7W7vpWkynJvEF8mxBxddM5cY33meb2EPpxUH-T1u_PnGHj_rBq9NThfnjHgzyRv2C44kt0QbmNbwFWJE7YJNCFtDTv5plREcWJzNZh31uD5VMiHZtTKNh7w=s1207

នៅចំពោះមុខគណៈកម្មការទាំង ៤រូប កញ្ញា លី លីនដា បានបកស្រាយបទចម្រៀងមួយបទខាងលើនេះ បានយ៉ាងល្អឥតខ្ចោះ និងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ទស្សនិកជន ។ ហើយកាន់តែពិសេសនោះ បើតាមការលើកឡើងរបស់គណៈកម្មការលោក ឆន សុវណ្ណារាជ គឺថាបទចម្រៀង «Halo» នេះ ទាល់តែអ្នកមានបទពិសោធន៍ខ្លាំងទើបអាចហ៊ានយកបកស្រាយ ប៉ុន្តែសម្រាប់កញ្ញា លី លីនដា គឺធ្វើបានយ៉ាងរលូន និងល្អបំផុត ។
https://blogger.googleusercontent.com/img/a/AVvXsEi81BfBR06W35ewqYiyGZ65e9QZZd8Qnmd9XdUfwhKOwvL42Z41oQ6T2LGK25lPoncBK3Aq3_MUwTOE7t0rxBtWnsIrV-Cd14Fs47cGCADUIKIthAPNEAAEcXXBgswk3k9oD2Qgy1tCBH1Ue4nWYIKlAOUq5cQTXAFi-b84ovy49zQYto4u4QyYf2VP=s6000

ចង់ដឹងថា តើបេក្ខនារី លី លីនដា ធ្វើឱ្យគណៈកម្មការទាំង ៤រូប នៃកម្មវិធី Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី ៣ ភ្ញាក់ផ្អើលក៏ដូចជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងប៉ុណ្ណា សូមទស្សនាការបង្ហាញសមត្ថភាពដូចខាងក្រោម៖