ឈ្លោះគ្នាពេលណា  លឺតែពាក្យថា«  លែងលះគ្នាទៅ»នេះគឺជាប្រយោគដ៏ឃោឃៅបំផុតសម្រាប់ជិវិតស្រ្តី។វាមិនអីទេ ​សម្រាប់បុរសដែលចង់ចាកចេញពីប្រពន្ធ  ប៉ុន្តែសម្រាប់ស្ត្រីដែលចាកចេញពីប្តីវិញ  ត្រូវទទួលរងការរិះគន់ពីសង្គមក្បែរខ្លួន។ហើយមនុស្សប្រុសខ្លះ ​កុំចេះតែគិតថា  នាងមិនហ៊ានលែងលះ ​ព្រោះតែនាងស្រឡាញ់ងប់ងល់នឹងអ្នកខ្លាំងពេក  រហូតមិនអាចបាត់បង់អ្នកបាន  ហើយក៏ព្យាយាមធ្វើបាបផ្លូវចិត្ត  ដោយពាក្យសំដីគ្រោគគ្រាត   តាមការពិតនៅពីក្រោយរឿងរ៉ាវនេះ  មនុស្ស​ស្រីនាងអត់ទ្រាំ​​សង្គត់ចិត្តណាស់  ព្រោះស្ថិតនៅក្រោមហេតុផលទាំងនេះ:

១ .ដើម្បីកូន

កូនគឺជាកង្វល់ដ៏ធំបំផុតសម្រាប់ស្រ្តី  ភាគច្រើននៅពេលលែងលះ  ។មនុស្សស្រីនៅពេលរៀបការហើយ​ ភាគច្រើនតែងតែភ្លេចពីខ្លួនឯង  ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីកូន ​ហើយខ្លាចការបំផ្លិចបំផ្លាញទឹកចិត្តកូន ​ដោយសារការបែកគ្នា  ធ្វើអោយពួកគេមិនមានឪពុក។តាមការសិក្សា  កូនៗពិតជាមានភាពរសើបខ្លាំង  ក្រោយពីឪពុកម្តាយ លែងលះគ្នា។

២​​ . ស្នេហានេះវាស៊ាំទៅហើយ

ពេលខ្លះមនុស្ស​ ធ្លាប់បានឆ្លងកាត់រឿងរ៉ាវស្នេហាដដែល  ហើយគិតចង់ដោះស្រាយ  ឬកែលំអ ​ជាជាងការឈ្លោះប្រកែកគ្នា  សុខចិត្តទ្រាំ​​និងទទួលយកបានទាំងអស់ ។

៣ . ហិរញ្ញវត្ថុមិនគ្រប់គ្រាន់

​នេះជាមូលហេតុទូទៅ  មួយដែលស្រ្តីមិនហ៊ានចាកចេញពីស្វាមី  ។ស្រ្តីជារឿយៗ  គឺពឹងផ្អែកលើសា្វមីជាអ្នករកស៊ី​​ចិញ្ចឹមក្នុងគ្រួសារ ​ដែលជាមូលហេតុពិតប្រាកដមួយដែលមនុស្សស្រីទ្រាំមិនលែងលះពីប្តី។

​៤ . មិនចង់ចាប់ផ្តើមស្នេហាម្តងទៀត​​

ក្រោយរួមរស់ជាមួយគ្នាយូរមកហើយ ​នាងតែងតែគិតថាវាហួសពេលហើយក្នុងការបោះបង់ចោល  រួចមកចាប់ផ្តើមជាថ្មីម្តងទៀតទេ ​ទើបនាង​ប្រកាន់ខ្ជាប់ពាក្យថាមិនលែងលះ  ៕