ខេត្តកំពត៖ កាលពីពេលថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយដែលមានក្មេងសិស្សសាលាជិះម៉ូតូ២គ្រឿង ចេញមកពីរៀនគួរពេលយប់ ត្រូវរថយន្តរេចង្កូតបុករះពេញទំហឹង បណ្តាលឱ្យក្មេង៤នាក់ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

ហេតុ​ការណ៍​នេះ ​បានកើត​ឡើង នៅវេលា​ម៉ោង​ ៥ ​និង​ ៣០ ​នាទី​ល្ងាចកាលពីថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ​ ២០២១ ស្ថិតក្នុង​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត លើ​ដង​ផ្លូវជាតិ​លេខ​ ៣១​។​

រហូតមកដល់ពេលនេះគឺមានរយៈពេលជាងកន្លះខែហើយ ដែលជនបង្ករនៅពុំទាន់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅទង្វើដែលខ្លួនបានប្រព្រឹត្ត ខណៈមានពលរដ្ឋដែលប្រទះឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្ហើបឲ្យដឹងថា ជនបង្ករដែលបើករថយន្ដបុកក្មេងសិស្សសាលាទាំង៤នាក់ បណ្ដាលឲ្យស្លាប់នោះ គឺបើកបរក្នុងស្ថានភាពស្រវឹង ហើយជនបង្ករគឺជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះ មានការងារខ្ពង់ខ្ពស់ ព្រមទាំងមានយស់ស័ក្ដិនៅក្នុងសង្គមទៀតផង ប៉ុន្តែបែរជាគ្មានការទទួលខុសត្រូវនៅក្នុងខ្លួន ហើយព្យាយាមរត់គេចពីសំណាញ់ច្បាប់ ដែលបានធ្វើឲ្យបងប្អូន ឪពុក ម្ដាយ ជនរងគ្រោះមានការក្ដៅក្រហាយ ខឹងសម្បារ ហើយស្ទើរតែជារៀងរាល់ថ្ងៃពួកគាត់តែងតែដង្ហោយឲ្យច្បាប់ ឬក៏អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយរកពន្លឺយុត្តិធម៌ឲ្យអ្នកស្លាប់បានបិទភ្នែកជិតផង។ នេះបើយោងតាមការបញ្ជាក់របស់គណនីហ្វេសប៊ុក Savin Tren ដែលជាម្ដាយជនរងគ្រោះបានឲ្យដឹងយ៉ាងដូច្នេះថា៖«ឃាតករសម្លាប់កូនសិស្ស៤នាក់ មិនទទួលខុសត្រូវចំពោះមុខច្បាប់ហើយមានការងារជាអ្នកកាន់ច្បាប់ សូមអ្នកកាន់យុត្តិធម៌រកយុត្តិធម៌អោយខ្ញុំផង(ខ្ញុំអ្នកខេត្តកំពត)»។

គួររំលឹកដែលថា យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុខ​ពេល​កើតរឿង​ដ៏​អាក្រក់​នេះ គេ​ឃើញ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​(​ពោង​ស៊ីម៉ងត៍​)​បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត​នោះបាន​វាជែង​ម៉ូតូ​សិស្សសាលា​២​គ្រឿង​ ដែល​បើកបរ​ស្របគ្នា គាប់​ជួន​មាន​រថយន្ត​ម៉ាក​ម៉ា​ស្តា​មួយគ្រឿង​ ដែល​បោះពួយ​មកពី​ត្បូង​ទៅ​ជើង​ក្នុងទិសដៅ​បញ្ច្រាស់​ បានមក​ដល់​វាក់អើ ទើប​គេច​គ្នា​មិន​ផុត​ រថយន្ត​ទាំងពីរ​គ្រឿង​ក៏​ប៉ះទង្គិច​គ្នា​ប្រាវ ហើយ​រថយន្ត​ម៉ា​ស្តា​រេច​ង្កូ​ច​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​សិស្សសាលា​ ២ ​គ្រឿង ដែលមាន​មនុស្ស ​៤ ​នាក់​ បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ និង​អ្នករួមដំណើរ​ស្លាប់​ដេក​​ពេញ​ផ្លូវ​តែម្តង​។​

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា អ្នកស្លាប់​ក្នុង​ហេតុការណ៍​នោះ ​សុទ្ធតែជា​ក្មេង​សិស្សសាលា ​ដោយ​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង ទី​១. ឈ្មោះលី ជី​អ៊ិន ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ,​ ទី​២. ឈ្មោះ យុ មេត្តា ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ (​ជិះ​ម៉ូតូ​ស្កុប​ពី​)​ជនរងគ្រោះ​ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​កន្លង់ ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​,​ទី​៣. ​ឈ្មោះ ផាត់ ចំរើន ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​ និង​ទី​៤. ឈ្មោះ ឈាង បញ្ញា ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ជនរងគ្រោះ​ទាំងពីរ​ជិះ​ម៉ូតូ​ម៉ាក​ C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​ ២០១៧​ ៕

https://blogger.googleusercontent.com/img/a/AVvXsEiUYNoIHIVyl4HWy64xN0pQui0u8oP-BseOo2G2LWOovEsiv1Oa3TE7Ktt3gFLkPd6iJwXZV1DT8jxz3Paci2JCZhcMVGJBmA2z8r3safmU7KW27hN6FbIju7KANUspvlN-oK_T1mGrhKEcIdYQLKOvPr6_ktJWMmYeNGbcp6I6Hj9J4eaFKMCNeS_f=s640https://blogger.googleusercontent.com/img/a/AVvXsEjp6PcJIi8ryjEP3TCOp4g7N3Z1bpbX6mEfy2L_WmQRPCig5zCk2HrGuGRE8eP4q04I8DFt7xo7GGPZ0nEMNyt2YDO_rEAyFvDDi0YxZ0Dy7QCN6Sbi4_wt0A10r7Bmy7aFcoS73EKdChPcNx8WCJkkj_xyTyX1nE032WEokHS6rNdsiTmMN5XYDqzv=s640

https://blogger.googleusercontent.com/img/a/AVvXsEgAbXQaac7L8i4Oyj2zql1nAq4_3cWMRHn1Tjxy7DdXsv1Kbx9RSRNgQbcQLJEC8skvTbCXpivLgX8d6AvSQ1nCkAYwXLhArTBeA7_c0iIelLMVvsxR4QDZGyIfXmGTewLgwKa42dJWa60NlmRekOJdy7E_1A5z0mKdZtIRokKjlMPDKxw3n9lhzA8n=s640https://blogger.googleusercontent.com/img/a/AVvXsEj9rJMHx3K6jmxN24ZPOFo6mEokevD0hFAp-9WnvsgPmNkeE_rMbcma997IQt-r9vsXK05QHcTG9FcTXnX0VQ9IpTmjKBKdrVyq0y1EaQRKvVP7WVyFOY96f3nNV0iY2NAUCHUZsFlnuEocpEdwbo-YJLDp7oP21curcb2RBFZYQ72lIfTL5PWsn4VK=s842

https://blogger.googleusercontent.com/img/a/AVvXsEifHL6625_oCZGBKqstJJYZIxKGd9dx3q4V4kDYe_1gHA9e2DWhdu4-wghzyO_bHI2Ev_jsjvinyxUg6NFZ8OCS2UNOQG6f_TmxOF6hNuS3Q37DNdrrFWQudPZv4eF9XAPiXkAgIgRaLso8Zt45xfULKO7h7267M2uS9Lvu9vInZt9tgNIBhSdtAimg=s595https://blogger.googleusercontent.com/img/a/AVvXsEhgIPbj366c4mWV49JaBIV17bauGRL0idUt0iyCXeCQ7J3Mq7pZpHFMmMZ7dnpHlVl6Vd47mb2gooe4_tlHOWEXB8lRqhTnVDFy0YgpQhXUOkeWzgVld6dStu7PxBGpBdaV9_6vcl9aCq1tXW0HG3BXIENoXbn5PG5T-WMOb7r4O-V1NXIxrDYDZY7y=s497

https://blogger.googleusercontent.com/img/a/AVvXsEh9QVCeG9yYjXS44Nf0fXfZlPOs4N4F1EP2xCdM1PQjwVSYuUaW6o817FD0gUcP7QR0qF7O5TjF5IArYWy5qiUqcc_1OwNrmTm40khovwUX_KHbF-sTBMuIlSajY4Zu69_a-EhHUm4ANHN2ajPhWewkULjEOiUKTRYRFr2Ns1y6B4DaHN8cpsjEnYUW=s960https://blogger.googleusercontent.com/img/a/AVvXsEhmUPHb1qTMMQ2FE3ktNx0vuHA1ALd5sg4LZFNP70qQ6BYngaP5P6hJhCsjAY65Ef_l7pcnvbYKN5wvXCE9RQQKK9T-DrgIHFJRNQwG5I85KtBuIM1kA7djha-Sf0F94DXaFg_bPCqcojAeSlOrb07ZwNBWAidS97CvYqd69Xx2yoqB7p4_KkJ_cBRs=s960