បន្ទាប់ពីមានភាពស្ងប់ស្ងាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) បានបន្តយុទ្ធនាការចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់២០លានរៀលដល់អតិថិជន រស់នៅភូមិទ្រាពីរ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកមានមហាសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ២០លានរៀលពីក្រុមហ៊ុន ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិវ រូបនេះមានឈ្មោះ សំ វ៉ាន់ដា ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់បេតុង TCRMC ។

https://blogger.googleusercontent.com/img/a/AVvXsEhxgyJbgIvhrZAQkafisXNf7mG-UP7fJI_4Y-A5yKOE2ZIsoVrEOep-m2uzxajCvF1fPRXTQjVT1M04K0aWmLokM0DYL4zEApQW9kHYQ9h5vUKtFCgYFta75Yb_nD0j8pb_nvNaykSQV-SBIgsfAKay7UW-zoqelPX-U9V9mAnLoMEXnujfT7ugTRJI=s1280យុវជនរូបនេះបានប្រាប់ឱ្យដឹងថា ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ មានឈ្មោះល្បីជាយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារគាត់តែងតែទិញប្រើជាប្រចាំសម្រាប់លាបបំបាត់អាការៈមិនស្រួលខ្លួនផ្សេងៗ។ ដោយឡែកកាលពីសប្ដាហ៍កន្លងទៅនេះ ពេលដែលមិត្តភក្តិរួមការរងារមានអាការៈវិលមុខ គាត់ក៏បានទិញប្រេងកូឡា សៀងភាវ សញ្ញាតាប៉ិ នៅម្ដុំផ្សារបែកចាន់យកមកលាបលើក្បាល និងហឺតខ្យល់ ហើយកោសស្ទីកគ័រនៅលើប្រអប់ ស្រាប់តែឃើញមានរង្វាន់ ២០លានរៀលនៅនឹងសំបកប្រអប់តែម្ដង។ ភ្លាមនោះ ខ្លួនពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកហៅក្រុមការងារឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់។

យុវជន សំ វ៉ាន់ដា បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ២០លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ ប្អូននឹងយកមួយចំនួនប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន និងទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មក្រោយពេលរៀបមង្គលការរួចនៅឆ្នាំក្រោយ។

https://blogger.googleusercontent.com/img/a/AVvXsEiKifLs_dBvD6w8jGmkcOCbUnMlSbRHWXW7yGaBZ4h6arZ6DqPlmFzyAnJUBiCNpR4-gnUi51FSsXYy8szhM-qhWIokxexXMcT0-D9wgvm9xmL6JVsqAz26KO4EKa_tRdTrjln03-bk9ToZg0JEFUuN79TfoRohQIhT5uiqD0rbXkTU1RKhjqED3pKg=s1280ឈ្លៀតក្នុងឱកាសនោះលោក ហ៊ុយសុខា បានមានប្រសាសន៍ថា ជាការថ្លែងអំណរគុណដល់បណ្តាអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេសជាច្រើន ជាមួយនឹងការផ្តល់ជូននូវរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដូចជាទឹកប្រាក់២០លានរៀលចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន៥០គ្រឿង ទូរស័ព្ទ iphone ស៊េរីទំនើបចំនួន ៥០ គ្រឿង រួមជាមួយរង្វាន់ជាប្រេងកូឡា សៀងភាវ រាប់លានរង្វាន់ទៀត៕