ថៃ៖ ក្រសួងកសិកម្មថៃ បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះកសិករ ដែលត្រូវបានជនបោកប្រាស់អះអាងថា ជាគ្រូកសិកម្មបោកបញ្ឆោតឲ្យពួកគេចូលរួមវត្គបណ្ដុះបណ្ដាលចិញ្ចឹមដង្កូវដូង នឹងសត្វមេត្នោត ដែលការចិញ្ចឹមនេះគឺជាការទិញសិទ្ធលក់ និងសន្យាថារកទីផ្សារឱ្យពួកគេ ប៉ុន្តែលទ្ធផលផ្ទុយស្រឡះដែលក្រោយពីការចិញ្ចឹមហើយបែរជាមិនមានទីផ្សារលក់ ខណៈបញ្ហារឹតតែធំនោះគឺសត្វទាំងអស់នេះត្រូវបានកសិករប្រលែងចោលរួចវាក៏បានបំផ្លឹចបំផ្លាញដំណាំរបស់កសិករគ្មានសល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath

ជាក់ស្ដែងលោក ថោងផ្លវ គង់ចាន់  លេខាធិការអចិន្ត្រៃយ៍នៃក្រសួងកសិកម្ម និងសហករណ៍ បានអះអាងពីការប្រមូលព័ត៌មានបានពីកសិករដែលកំពុងទទួលការបណ្ដុះបណ្ដាលក្នុងវត្គចិញ្ចឹមដង្កូវដូង នឹងសត្វមេត្នោត បាននិយាយឲ្យដឹងថា៖«ទម្រង់នៃការចូលរួមដំបូងគឺពួគេបានជ្រើសរើសកសិករវ័យក្មេង កសិករដែលមានចំណាប់អារម្មណ៍ក្នុងការចិញ្ចឹមត្រូវតែចូលរួមវគ្គបណ្តុះបណ្តាល និងទិញឧបករណ៍សម្រាប់ចិញ្ចឹម ក៏ដូចជាទិញវត្គសិក្សាបង្កាត់ពូជ និងអាហារសម្រាប់ដាក់ឲ្យសត្វល្អិតទាំង២នោះស៊ី ខណៈសរុបគឺមានតម្លៃ ៣៥០ បាត បន្ទាប់ពីចិញ្ចឹមដង្កូវដូង និងមេត្នោតអស់រយៈពេល ៣០ទៅ៤០ ថ្ងៃ ក្រុមហ៊ុននឹងធានាទិញវាក្នុងតម្លៃ ៣០០បាត ក្នុងមួយគីឡូក្រាម ប៉ុន្តែនឹងទិញតែដង្កូវពីអ្នកដែលមានឆន្ទៈក្នុងការចំណាយលើការបណ្តុះបណ្តាលជាកូនកសិករប៉ុណ្ណោះ»។

នៅ​ពេល​ដែល​ដង្កូវដូង នឹងសត្វមេត្នោត ​ត្រូវ​បាន​គេ​លក់​ឲ្យក្រុមហ៊ុន​ដែល​ទិញ​វា​ដើម្បី​កែច្នៃ​វា​ជា​ដង្កូវ​កំប៉ុង ហើយយក​មក​លក់​ឲ្យ​កសិករចិញ្ចឹម​វិញ នោះមានន័យថា ការចិញ្ចឹមនេះមិនមានទីផ្សារទិញពិតប្រាកដទេ។ ដែលពីមួយថ្ងៃទៅមួយថ្ងៃសត្វល្អិតទាំង២នេះកាន់តែធំ ហើយទីផ្សារកាន់តែច្របូកច្របល់ ដោយសត្វនេះមនុស្សមិនសូវមានការពេញនិយមក្នុងការបរិភោគ ដោយមិនមានការគ្រប់គ្រងកសិដ្ឋានត្រឹមត្រូវ សត្វល្អិតទាំងនេះបានរត់ចូលទៅក្នុងធម្មជាតិ រួចវាក៏ចាប់ផ្ដើមបំផ្លាញ ​ដើម​ត្នោត ដូង ដូងប្រេង និងដំណាំសាគូ ដែលធ្វើឲ្យកសិករមានការឈឺក្បាលយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ព្រមទាំងខាតប្រាក់ក្នុងចិញ្ចឹមទៀតនោះ បានធ្វើឲ្យកសិករមានការអស់សង្ឃឹមក្នុងការបង្កបង្កើនផល។

តាមការបញ្ជាក់របស់លោក ថោងផ្លវ គង់ចាន់ គិតត្រឹមថ្ងៃនេះក្រុមការងារបានទទួលទិន្នន័យពីការស្ទង់មតិបឋម ហើយបានរកឃើញថា ការចិញ្ចឹមសត្វល្អិត២ប្រភេទនេះមានច្រើននៅភូមិភាគឦសាន ដែលនៅទូទាំងប្រទេសត្រូវបានអ្នកជំនាញប៉ាន់ស្មានថានឹងមានអាងចិញ្ចឹមប្រហែល៣ពាន់អាង ដែលតំណាងឱ្យអ្នកបង្កាត់ពូជប្រហែល១.៥លាននាក់ ដែលនេះគឺជាចំនួនកសិករច្រើនសន្ធឹកសន្ធាប់ក្នុងការចាប់របរចិញ្ចឹមវា ដោយ​សារ​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ មនុស្ស​អត់​ការងារ​ធ្វើ​កាន់​តែ​ច្រើន​ រួចពួកគេក៏បានធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទី​ជនបទ។

ក្រសួងកសិកម្ម និងសហករណ៍ ក៏បានគូសបញ្ជាក់ដែលថា បើមិនមានយុទ្ធសាស្រ្ដក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលនោះទេ នាថ្ងៃមុខចំការដូងប្រេង នឹងចំការដូងប្រភេទផ្សេងៗដទៃទៀត នឹងរងការបំផ្លិចបំផ្លាញកាន់តែខ្លាំងពីសំណាក់សត្វដង្កូវដូង នឹងសត្វមេត្នោត ហើយកសិកម្មដូងទាំងមូលនឹងត្រូវជួបវិបត្តិក្នុងការប្រមូលផលកាន់តែខ្លាំង។

ជាមួយគ្នានេះដែរ ដំណាំកសិផលរបស់បងប្អូនកម្ពុជានៅតាមបណ្ដាខេត្តជាប់ជាយព្រំដែនថៃ ក៏អាចនឹងត្រូវរងផលប៉ះពាល់មួយចំណែកធំផងដែរ​​ ខណៈសត្វទាំងអស់នេះអាចនឹងធ្វើដំណើរឆ្លងរាលដាលបង្កើតកូនចៅចូលមកស៊ីដំណាំកសិករខ្មែរយើងបានយ៉ាងងាយស្រួលបំផុត ៕

https://blogger.googleusercontent.com/img/a/AVvXsEhW1CpXNaV8l1Eloh2uKAxh8UKp5_NOvitfxjDbhbVnA6CNuOMEvhplbWgsnkifQjqMlm1dDFQQ2lxbRc2D7E8jaY5PtS8PfJcPeJVzuN7RunXcHdaav0r0bSxBqxoNml_Djqu9FARo27XwTqb8cZbpb8oEJJ6R-jqBUihjzwvIPO6TnXYQWqkXz-9n=s1024

https://blogger.googleusercontent.com/img/a/AVvXsEhT0OQagUoKXQduddixe8rpiVikjszA8wEu2lE68j8O3MJFI6Fha6OpsFtp18JK8MDEjRW-T3mXNHCCBqueP4wwBk7tflRpx-oKdUj85lIv8iSmS5vQYtgRO0mqon3aDsC2u7oppzOHFMSwKMDCtvLUN9JDgdaQIgNMBgTAY7X6OzGINmK1ti34f3mS=s1024https://blogger.googleusercontent.com/img/a/AVvXsEhv-X6OEx1sGfPkdAdx-WLP43njUQblEBjWrv_aMOwGRoqBOWYKu7DL1A09Qc0tIrQnj20yy5_OPs9GmedvYaNcWt_Fboiqie1qZ58el2rMmNOgic2tjpBcbah3r7mr4z0z9CU2swsxL5vs7Azs5pOe44wRJJtJnFAoH4iz8gBdubQ8Tdk1XK-Afgo0=s1024

https://blogger.googleusercontent.com/img/a/AVvXsEgO2ki0vpv8BjF3wCgiGEYSqKaJ_3ckgsqqEOks88qQaaqgmPfvnPeiQFr0kUGRSRkYoRBv8BNVh2tYdUUwZxfSFjbhvAbUMMVrTHiT3VOdN_nTU9ibBloTTUWnB73X49w4YT1lhL6wUplGbTaGlxhpvQ8aW6vETrDvR4nUTeLrVZAk1QQHyS4ab-S-=s1334https://blogger.googleusercontent.com/img/a/AVvXsEjnwZ3djHeGeRrk_X_UB6MwVk0wZ94cmnupvTgxhymHL8cm923tkKNZIbnUZiThLi-Aqf0nDHTqmDbIHQn0rJMgHEKcY-zD6f_v218_S81VEWDCACkx5XYN5Pl91HhcQts9LdRqPtL9Ft3_eLelY8X9aUur3LRW-KkrjuaiSHknxSKURcJeae4BdJ3v=s1000

https://blogger.googleusercontent.com/img/a/AVvXsEjxuNOmrrb2RnhLRZKjrn8pFZdAoFp6OLRJRNRP-BDUa9dOmqEruFNIGCG13JKmvY2EqTsPln9rsGAgnOjl2DBLNgGQQA7ceCOHudgQ0l858yoFpyfZN2dEkmpEgfMNhWDQ2rVKl2X8ksvUSRXP2H82UUPZCUm3vSVPzrMNPB957zrlUmfpV5Uh2-aE=s1000https://blogger.googleusercontent.com/img/a/AVvXsEgl7hhSbaSsqXpxL1BlP-NNUPZap7INacAwne5-BkYhAywSXr9lymdvq7r1MZkDEIme2nO7VQF3XoMLCuemeyl0zsenaVSyM0RuGtp1XCkgZ6t1BNZInuJJsIbPwuyraUaD4J01Y42iSLSQGnkR6TjYdZJJ40b2DHKAOsUY9IDxmj734y-deJIUO2-9=s1333

https://blogger.googleusercontent.com/img/a/AVvXsEiDK_jVdr50rScK9edvCYHsZQ_Mwb-c8i-Yal9byMM2LNiOXcB4V2h4cYH8xY_WK441j_wj3qFi9gj18YhZZN0Ejy1Pvd3U1J3Zh3fxfd_j8IkWBU6Oi_hgKyctbZ8At6MiUl2aXEG8UFW5TuwDpNCmOSagk-xOIGyrIunbSv6v6WIWDJ5DRqEMdMRr=s500