គំនិតផ្តួចផ្តើមថ្មីបំផុតដើម្បីលើកកម្ពស់សុខភាព និងការរស់នៅសកម្មសម្រាប់យុវជន

នៅថ្ងៃច័ន្ទ ទី១៣ ខែធ្នូនេះ អង្គការផ្កាយសមុទ្រកម្ពុជា (ISF) និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា (AIA)​ បានបង្កើតគំនិតផ្តួចផ្តើមថ្មីបំផុតដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា ។ តាមរយៈការគាំទ្រពីសំណាក់ដៃគូផ្សេងៗ អង្គការផ្កាយសមុទ្រកម្ពុជាកំពុងដំណើរការកម្មវិធីប្រកួតប្រជែង ត្រេះបាល់ ដោយផ្តល់ឱកាសដល់យុវជនអាយុ ១៨ ឆ្នាំ ឬ តិចជាងនេះឲ្យបញ្ចេញសមត្ថភាពត្រេះបាល់របស់  ពួកគេ ។ នៅ ១០ ថ្ងៃខាងមុខ​នេះ បេក្ខជន ដែលមានបំណងចង់ចូលរួមក្នុងការប្រកួតប្រជែងនេះតម្រូវឲ្យផ្ញើរ វីដេអូមកកាន់អង្គការផ្កាយសមុទ្រកម្ពុជា ដែលបង្ហាញពីចំនួនដងនៃការត្រេះបាល់របស់ខ្លួន ដោយមិនឲ្យបាល់ ធ្លាក់ប៉ះដី ។ អ្នកអាចត្រេះបាល់ដោយផ្នែកណានៃរាងកាយរបស់អ្នកក៏បានដែរ លើកលែងតែប្រើដៃប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/a/AVvXsEgr_5-O5Y7U3mMfymB3-ONEwyGevLn0TBLVPb8LhNrJwKOCeNZvO-8M1UszqDJaR8ETm6jhQFTaYiPqFNH388ZsvYEmeuaxuEHMjgTtUh_OhhoOYrz0H5mGeqtC5_TQACDnHcXPicXsLUc_-JLu3bGDidiESAKS2vfpXin36HujG2adzUmpbx5uyaW9rA=s1280

បេក្ខជនចំនួន ១០ រូប ដែលត្រេះបាល់បានច្រើនដងជាងគេនឹងត្រូវបានជ្រើសរើសឲ្យចូលរួមការប្រកួតវគ្គផ្តាច់ ព្រ័ត្រតាមអនឡាញ ។ បេក្ខជនវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានបាល់ទាត់ពីអង្គការផ្កាយសមុទ្រកម្ពុជា និងសម្ភារៈកីឡាពីក្រុមហ៊ុន អេ អាយ អេ ខេមបូឌា រួមមានអាវកីឡា ដបទឹក កាបូបស្ពាយខ្សែ និងទ្រនាប់ការពារជើងជាដើម ។ អ្វីដែលកាន់តែពិសេសក្នុងកម្មវិធីនេះផងដែរ គឺក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានឧបត្ថម្ភរង្វាន់ធំៗចំនួនបី ដែលបេក្ខជនជាប់ចំណាត់ថ្នាក់លេខមួយទទួលបាន Tablet បេក្ខជនជាប់ចំណាត់ថ្នាក់លេខពីរទទួលបានកង់ និងលេខបីទទួលបានកាបូបស្ពាយពីក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងក្លឹបបាល់ទាត់ Spur ។ វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅតាម Zoom នៅថ្ងៃច័ន្ទ ទី២៧ ខែធ្នូខាងមុខនេះ ។ បេក្ខជនម្នាក់ៗមានឱកាសបីដង ដើម្បីត្រេះបាល់ឲ្យបានច្រើនបំផុត ។​ ក្នុងករណីបេក្ខជនជាប់វគ្គផ្តាច់ព្រ័ត្រខក ខានមិនបានចូលរួមក្នុងការប្រកួតផ្តាច់ព្រ័ត្រ បេក្ខជនបន្ទាប់នឹងត្រូវបានជ្រើសរើសឲ្យចូលរួមជំនួស ។

ដើម្បីគាំទ្រដល់កម្មវិធីនេះ អង្គការផ្កាយសមុទ្រកម្ពុជា​ និងគ្រូបង្វឹកផ្នែកអភិវឌ្ឍអន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club (THFC) កញ្ញា Shannon  ដែលជាដៃគូសហការរបស់ក្រុមហ៊ុន អេ​ អាយ អេ ខេមបូឌា ក៏បានជួយផ្សព្វផ្សាយពីការប្រកួតនេះផងដែរ ដោយធ្វើការចែករំលែកពីវិធីសាស្ត្របីធំៗ ដើម្បីត្រេះ បាល់ឲ្យបានច្រើនដង ។ សកម្មភាពនេះបង្ហាញពីភាពជាដៃគូ ដែលកំពុងបន្តរីកលូតលាស់ទៅមុខរវាងអង្គការ ផ្កាយសមុទ្រ កម្ពុជា ក្រុមហ៊ុន អេ អាយ អេ​ ខេមបូឌា និងក្រុមបាល់ទាត់ English Premier League ។ កាលពីមុន គ្រូបង្វឹកផ្នែក អភិវឌ្ឍអន្តរជាតិរបស់ក្លឹប THFC ក៏ធ្លាប់បានជួយគាំទ្រដល់កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រក្នុងទីក្រុង ភ្នំពេញផងដែរ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺកាលពីដើមឆ្នាំកន្លងទៅនេះ ក្លឹប THFC បានដាក់និមិត្ត សញ្ញារបស់អង្គការផ្កាយសមុទ្រកម្ពុជានៅលើផ្ទៃខាងមុខអាវកីឡាករ និងរៀបចំកម្មវិធីដេញថ្លៃវត្ថុផ្សេងៗ ដើម្បី រៃអង្កាសឲ្យអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយនេះទៀតផង ។
https://blogger.googleusercontent.com/img/a/AVvXsEhfISmc4YXqTDHcXFjSeqJX_-aQnekJUTeZwUa-kGJThcofedMJe0PEeprrfJCUItnqjLlF1pWi3yXYn-kihmP0wFTJTjEYcB59JxUmSoiAOHxYeJjtpL5XLbqXMWvNjl2Kl-Xmq-UxXdAIJtTeU11oBgIi2OG5a3JUvrtq2lPYu6o8Teo5anmwlW4qHA=s1280

អង្គការផ្កាយសមុទ្រកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដោយមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការអប់រំ ការថែទាំសុខភាព និងកីឡា ។ កម្មវិធីបាល់ទាត់ ដែលមានការទទួលស្គាល់ទូលំទូលាយរបស់ អង្គការផ្កាយសមុទ្រកម្ពុជាបានផ្តល់ឱកាសក្នុងការកសាងទំនុកចិត្ត ការជៀសផុតពីភាពឯកា និងការរស់នៅ ប្រកបដោយសុខភាពល្អដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា ។

អង្គការផ្កាយសមុទ្រកម្ពុជាសូមអំពាវនាយដល់ប្អូនៗទាំងអស់ឲ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងត្រេះបាល់នេះ ។ សូមផ្ញើរវីដេអូរបស់ប្អូន ទៅកាន់មន្ត្រីសម្របសម្រួលកម្មវិធីរបស់អង្គការផ្កាយសមុទ្រកម្ពុជា លោក បញ្ញា តាមរយៈ តេលេក្រាម +855 85 995 974  ឬអីុម៉ែល ks@isfcambodia.org  នៅមុនថ្ងៃព្រហស្បត៌ ទី២៣ ខែធ្នូ ត្រឹមវេលាម៉ោង ១២ថ្ងៃត្រង់​ ម៉ោងនៅកម្ពុជា ។ រាល់វីដេអូ ដែលផ្ញើរមក សូមភ្ជាប់មកជាមួយនឹងឈ្មោះពេញរបស់កីឡាករ និងលេខទូរស័ព្ទរបស់អាណាព្យាបាលផង ។
https://blogger.googleusercontent.com/img/a/AVvXsEg_dFswlVAOPc2vkz2zR97VkkM8C5zhF8oT2819i45RmDkxcDaFm87Dj10g-NalY9zQwPnhur8MET9sWjvgUVVoeqUHmBqCUE7vny18vGdwqHKhvXPjzXXEYeV5ImVDsJvbn5CB4hcYTTDXiIUskA79ZBHw7a6au8_Qb5nhx_t4xgen2LF0DMfc06ORjQ=s1200

អំពីអង្គការផ្កាយសមុទ្រកម្ពុជា

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ជាង១៥ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍របស់អង្គការនេះត្រូវបាន ធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអាជ្ញាធរ មូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរ ប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំង មូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់តាមរយៈ កម្មវិធីអប់រំ ដោយផ្តល់ ឲ្យពួកគេនូវការសិក្សាពី ថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេ មានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបានឱកាសសិក្សា កម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយ រហូតដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសម ស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន ។​ សិស្សទាំងអស់ទទួលបានការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈ ពេលដែលពួកគេរៀនសូត្រនៅសាលា ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រ ដទៃទៀត ដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។
https://blogger.googleusercontent.com/img/a/AVvXsEg-hw-aqWOt7vD-Z8YWCaQvUAwZs8tt8UeCuPfN0N__uw8VxKaNABivhO8Krq_-YB8tvpbXV9wWojsFhaDFHY9ytIjia8CnffQqfCPwr1Apct86KVF4pE5wXq4Qyk3OXtpk0NT2CM33ye7yqOXfbvDM62Zz6yNvYJ-pGdLZ2ZqiwmGXol3_Blw1-VhGkA=s1280

កម្មវិធីបាល់ទាត់ ដែលមានការទទួលស្គាល់លើឆាកអន្តរជាតិរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានកំពុងធ្វើការ ជាមួយកីឡាករ កីឡាការិនី វ័យក្មេងជាង ៣,៥០០នាក់ ដែលក្នុងនោះរួមមានកីឡាករពិការ និង កីឡាករផ្ទុកមេរោគអេដស៍ ។ ជាមួយគ្នានេះផងដែរ តាមរយៈកម្មវិធីបាល់ទាត់ដើម្បីការផ្លាស់ប្រែសង្គមរបស់ កម្មវិធីបាល់ទាត់ កីឡាករក៏បានរៀនសូត្រពីបញ្ហាសង្គមសំខាន់ៗដូចជាគ្រឿងញៀន ការលេងល្បែងស៊ីសង និង វិសមភាពយេនឌ័រក្នុងពេលលែងល្បែងកំសាន្តបាល់ទាត់ទៀតផង ។ ដោយឡែក ពួកគេក៏បានពង្រឹងភាព ជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហាជាដើម ដែលនឹងជួយឲ្យគេទទួល បានភាពរីកចម្រើនក្នុងជីវិតរបស់ខ្លួននាថ្ងៃអនាគតទៀតផង ។ អង្គការផ្កាយសមុទ្រកម្ពុជាលើកកម្ពស់ភាព ចម្រុះ និងសមភាព ដោយប្រើប្រាស់មេរៀនបាល់ទាត់ទាំងនេះដើម្បីគាំទ្រដល់ការចូលរួមរបស់ស្ត្រី និងជនពិការ ក្នុងវិស័យកីឡា ។

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំងស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការជាមួយនឹង ក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានាបានថាគ្មានគម្រោង ណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ ពួកយើងធ្វើការជាមួយនឹងអ្នកទទួលផលចំនួន ៣,០០០ នាក់ដោយផ្តល់ ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភព ចំណូលមួយជាក់លាក់ ។
https://blogger.googleusercontent.com/img/a/AVvXsEg2-EQPPNb1nlNdSBBTkn2sqHJIDR3thUU459pZIOsSegL_zMklJEm5INcS5Yjwl8lIt6-fKgIEjArsJ8TgqHfDK5iCKeERmnNRi_ct5w7IG7I15xVEqxSJWfstlqnUnYJKa5WaVVeNQ3wexJ0av4Y4fJa6SCyHTrFo-x2tPxl3eFu4NbJlUNljoySJEg=s1280

អំពីក្រុមហ៊ុន អេ អាយ អេ​ ខេមបូឌា

អេ អាយ អេ គ្រុប លីមីតធីត និង សាខា តទៅ (ហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) ជាក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR (1) ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី  មីយ៉ាន់ម៉ា ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ (ចិន) រៀតណាម ប៊្រុយណេ ម៉ាកាវ SAR (2) និងញ៉ូហ្ស៊ីលែន និងក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានឹង អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅ ទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខ គេមួយនៅលើទីផ្សារក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និងមានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិកគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
https://blogger.googleusercontent.com/img/a/AVvXsEiONTpCMKgYT2duW3h_Ro0jgvb219rwwcHFHG73dpfV3fyxPw2DUIT1NyvtLZcDrtYbLEJdtrclIsNsfikS_QQfbjRfzcXTyhcNT4BN-_aIPqUgQMvKqvm-ycPPooavKSKRKxnFALENzITz8OGUlJKUHDvF_YUDx9R2EpxiYWc91URVZ3hIi02R5VNtkg=s1280

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅ តាមរយៈការ ផ្ដល់នូវផលិតផលដ៏សម្បូរបែប និងសេវាកម្មជាច្រើនរួមមានការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រង សុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិកផ្ដល់ ឥណទានអាយុជីវិត និងសេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និងបុគ្គលិកដ៏ទូលំ ទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវប័ណ្ណធានារ៉ាប់រងរូបវ័ន្ត បុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធីត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុងតារាងនៃក្រុមប្រឹក្សាភិបាល ចម្បងនៃគណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពីការទទួលប្រាក់តម្កល់នៃសហរដ្ឋ អាមេរិក(កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”) ។