ដោយមើលឃើញពីតំរូវការរបស់មជ្ឈមណ្ឌល ដែលមានតំរូវការគ្រឿង ឧបភោគបរិភោគ សំរាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីផ្សារភ្ជាប់ដំណើរកំសាន្តប្រចាំឆ្នាំរបស់បុគ្គលិកនឹងសកម្មភាពមនុស្សធម៌នៅក្នុងសង្គម នឹងរួមគ្នា​​  ផ្តល់​ក្តីស្រលាញ់ នឹងភាពកក់ក្តៅដល់ប្អូនៗកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង នៅរសៀលថ្ងៃសៅរ៏ ទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅក្នុងដំណើរកំសាន្តប្រចាំឆ្នាំ ​លោក មាន សំអុល នាយកចាត់ការទូទៅ រួមជាមួយ បុគ្គលិកក្រោមឪវាទនៃ ក្រុមហ៊ុន ហេរ៉ូ ឃីង ដែលជាក្រុមហ៊ុន នាំចូល នឹង​ ចែកចាយ ភេសជ្ជៈ គោជល់ នឹង ស្ពនស័រ បាននាំយក​ អំណោយជាគ្រឿង ឧបភោគ បរិភោគ រួមមាន: អង្ករ ៥ប៉ាវ ត្រីខ   ៥កេស មី ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ព្រមទាំងភេសជ្ជៈ គោជល់ នឹង ស្ពនស័រ នឹង​ថវិកា​ មួយចំនួនទៀតយកទៅប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រា អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរនៅក្នុងខេត្តកំពតក្រោមពាក្យស្លោក “រួមគ្នាផ្តល់ក្តីស្រលាញ់”។

នៅក្នុងឳកាសនោះដែរ លោកបានមានប្រសាសន៍ថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបានចូលរួមក្នុងការងារសង្គមកន្លងមក ក្រុមហ៊ុនតែងតែធ្វើឡើងរៀងរាល់ដំណើរកំសាន្តប្រចាំឆ្នាំរបស់បុគ្គលិក តួយ៉ាងថ្ងៃនេះគឺជាលើកទី២ហើយដែលក្រុមហ៊ុនបាននាំយកគ្រឿង ឧបភោគបរិភោគមកប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តកំពតនេះ បើទោះបីជាអំណោយទាំងនេះមិនមានចំនួនច្រើនក្តីលោក ក៏សង្ឃឹមជឿជាក់ថាវាពិតជាបានចូលរួមបំពេញតំរូវការប្រើប្រាស់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលបានមួយចំណែកដែរ។

ជាចុងក្រោយលោកក៏បានធ្វើការផ្តាំផ្ញើរដល់ប្អូនៗក្មួយៗទាំងអស់សូមរក្សាអោយបាននូវ ៣កុំ ៣ការពារ ដើម្បីជៀងអោយផុតពីជំងឺកូវិត ១៩ ក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវិត១៩ ជាមួយរាជរដ្ឋាភិបាលផងដែរ។ ហើយក៏បានផ្តាំផ្ញើរអោយប្អូនៗក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រ​ ដើម្បីទទួលបាននូវអនាគតដ៏ត្រចះត្រចង់ទាំងអស់គ្នា ៕

https://blogger.googleusercontent.com/img/a/AVvXsEhGDUJZZKtuD8yVJZdJlE4hjhsZaSrOv3N8nhy0B-fyK1kmKAJ0y4klO9cOTiBErgHZlT6Qvrt5y8OXZ3S80dTg034patV7HHHcSKZIuCJh0o6vuNnewOiyaTuZ_ozlSzt06CWCI44z405khZ_Zpzb7lOPbUDWyeHqP9uPfxY2yiwEKIB_b5FcQh34s=s1280

https://blogger.googleusercontent.com/img/a/AVvXsEiCV04k192jQ6pIyJvWdJsvH7MPh-YURW_vVmpCu-YbHkK1RSsPvUAcdTXwHhlPJw_pned-KSFhtZOIFRrVFpvDqaPlkKOrSKtEbA309DBraH4xHmmCuHQhKzqOXvYTnagdu1_acXqSV6qT2i6jk523NvflZ-nphNeWh3aLZax5weAtH6nbXUVCG1yr=s1280https://blogger.googleusercontent.com/img/a/AVvXsEjb9L3GYPRMThe1S8JCU1rURLC7hydXqPYJiJC7h0R5LGapog6KOHZETZuCqUzzSGXW0_qAZstrinh54RvnHF30JVqXNVxhF0KIKacxgBPJcc2OzPIQNrkDaPHSRjr79bqmpPbP_HtngK_01fGAwYYYmyEaGnXRpp0kazgpJvCi8opTG8E8vVG93oSb=s1280

https://blogger.googleusercontent.com/img/a/AVvXsEjRnMWy6dj1hTbRxGfX0g5YqhA0JlL20e0OhAi215OSgWKhXYtDgo_sVuf1mqZOd014KSqoKzjwK4v-fOB_dWZ9e7TfK46-deNLWjNZRHIoJiBkrrfBD76U8wwWoPqli64c1hDHM8OVvfo1trZseeotwz7wrIb-I69pG0frZs6yrKoe1L-XcaXl8G1O=s1280https://blogger.googleusercontent.com/img/a/AVvXsEja535PKCVX4IwEUEzmTplm23gIDxJFaKdbyCS4XhGBm5yzQlBlQ7QpAUMjc99rYxYhvq1zGQFZIrC8SrrFzDe7vWNM4J8FRPfchSHI-IoO4BWqa4sz1jm5c3JbpFTNJZsBLu1zbL4mSlG5AKhjcl8bfAkIQ86IK_62o7VA7LhfU-eW3dSakA47nmv-=s1280

https://blogger.googleusercontent.com/img/a/AVvXsEgj0GOBX8BFil5gCFWtPCFyfx6EXTYMc_sgrHh0p1nvPqPQYrIy1hqHnycCbi0guvNKKDmJercFET3GFIlCBlbScRjvVAOdOu5WU7_Uh3HLOfPzhjJHdezLTykoQEPXkQuyCWrqirYYeTGdtZCx4vqBHtMY6xYk8fECYFYCbIhTRHTE0urgPWuwMQF9=s1280https://blogger.googleusercontent.com/img/a/AVvXsEjrB9qGslt6GePr5TS0cMnRwor01PYjkVLz-7H4VH5IOBU6kfR1nuH3nBL-m_CqRiPFJVHwLTadpvq1ZTROSNTOIWT7bV-XYUdvgSFrIDPoiABwMFWq8lsGQ0_tzsORJg-cY0p1HrmFW3s5K4bHGorVHQ_mRow1e51o8G7scHJKDPu1zwpAnDKFNje8=s1280

https://blogger.googleusercontent.com/img/a/AVvXsEjeuAplJ9RI0nYiWgr1_hjDQRp0InMiqGj5EgdYh7Qoa_txSV4d7cesXvgMp_2sMrurUKDeaTf1KAfwBF299IGMvOquwqSk1g9YOFxNJ00enEVWuaCQdq6q-rmf7f8fvbpbIXcnPKjzgAABx05asY0b--pV0aaTJF4iIUHQKOP4ci4JK0casvc_F-Ch=s1280