តាកែវ ៖ អាចនិយាយបានថាជាការបើកទំព័រថ្មីនៃការចុះចែករង្វាន់ដល់គេហដ្ឋានក្រោយភាពស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ធំដល់យុវជនម្នាក់ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល ដល់គេហដ្ឋានផ្ទាល់។

យុវជនដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ មានឈ្មោះ ភាច តុង អាយុ ២០ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយដែលមានមុខរបរជាអ្នកកាប់អុសលក់ និងដាំដំណាំជាលក្ខណៈគ្រួសារ រួមនឹងការចិញ្ចឹមមាន់បន្តិចបន្តួចនៅក្រោយផ្ទះ។

ឈរនៅពីមុខផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោម ជញ្ជាំងបាំងស្លឹកពុកផុយ ដំបូលប្រក់ដែក នៅក្នុងឱកាសទទួលប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ យុវជន ភាច តុង បានប្រាប់ឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកតោកយ៉ាក ខ្លួនបានរៀនត្រឹមតែថ្នាក់ទី៧តែប៉ុណ្ណោះ ហើយមកជួយសម្រួលការងារនៅផ្ទះដូចជាដាំដំណាំ ចិញ្ចឹមមាន់ និងមើលថែទាំប្អូននៅផ្ទះនៅពេលដែលឪពុក-ម្ដាយចេញទៅព្រៃរកកាប់អុសមកចង់លក់ ដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

យុវជនរូបនេះបានបន្តឲ្យដឹងទៀតថា សម្រាប់ការត្រូវរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះគឺជារឿងដែលនឹកស្មានមិនដល់នោះទេ កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីខ្លួនបានរ៉ែកទឹកស្រោចដំណាំនៅក្រោយផ្ទះនៅពេលល្ងាចអស់កម្លាំងក៏ឈប់សម្រាក ហើយទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅមុខផ្ទះមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងស្រាប់តែឃើញមានរង្វាន់១០០លានរៀន ហើយក៏ស្រែកប្រាប់បងប្អូនក្រុមគ្រួសារ គូដណ្ដឹងដែលនៅផ្ទះរួមគ្នា ព្រមទាំងអ្នកជិតខាង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនចុះប្រគល់រង្វាន់ ១០០លានរៀលនេះ យុវជន ភាច តុង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រេីនសន្ធឹកសន្ធាប់ ដែលអាចជួយកែប្រែនូវជីវភាពដែលធ្លាប់តែក្រខ្សត់ ប្រែរមកជាល្អប្រសើរនៅពេលនេះ។ ក្រោយពេលទទួលបានប្រាក់រង្វាន់ទាំងនេះ នឹងយកមួយចំណែកទៅសងបំណុលធនាគារ និងទុកមួយចំណែកសម្រាប់សាងសង់ផ្ទះឲ្យបានសមរម្យ ហើយមួយចំណែកទៀតទុកសម្រាប់បង្កើតអាជីវកម្មសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្រោយពេលរៀបការរួច៕

https://blogger.googleusercontent.com/img/a/AVvXsEhtMHF_kuhLlbqmC5HmPnEaAi5jAOgGoX_Yof66Eu5HKEEbjf_RulhFovOfUIzHRbp1HZjCImNKOtlkfNYixcn4R-gRMEp0SupJuE_mm87GkledOGH4-f09MzRHW-c4YR3bSaQLOVp9_9IZFLwimIjUtlwKdQbHkJnO32GKV3m2kTtLy_gweMnVevV6=s1280https://blogger.googleusercontent.com/img/a/AVvXsEgOG26-6dy0F7iDYuIPFGo5rE9qBKn9wXyvhg731JyU6SfGKzkC6Mqn3HtfsRwdD3fzesznycm4Gcr6zEUuG-RcgO5vKwRLn76qd29Gt9t4oWetHmQDsG1_QrKdmt1g5Nk2btamLgDQSVatoPhC6CeZiZ5DuSCDEaKs9ybP5K394JMOcm5zH-eMTeDe=s1280

https://blogger.googleusercontent.com/img/a/AVvXsEiMswWpnoHWQhK88GKoV1E0Z9Q3h0cASjgECSEwA--YDEFqbAqSHoP6UxS0HhsuqqWkA5LXY--ATDdv6mL8FsugnmluMlKva44ShHuNg7EEGvVdyr8dlPCW_wbEb1xUWH8MHutT8EYWB4SPa2NDyB9q6VwSY6d3meKU3Rjb78kR5QSeHNf4jwAcPi86=s1280https://blogger.googleusercontent.com/img/a/AVvXsEgMI84KXNsW1YOahMV2XgUX5IsvJykuHxPSjhli61SkGaWyKcqpha-rxtxNvUb8foOulSjZhouB8TXL6PYpzdeil6rjaEli-grUCKj1AqpynLd25GqIZ3P0PoyNZhsx1sV_-Q4fkmkWs_HyYzx-jxLc8CL8SDNz9ZCYQX7tYTuMYP_zC4sudj5J0oO-=s1280

https://blogger.googleusercontent.com/img/a/AVvXsEilfc6D9oQKov0Ox2-gPnbhmpPrLn8cIleZEdV2yddTfkFFbx6P0-DKt5Vq-PYvu9mvkwENX1B4j4fVKGs6CyLdUVN1RvChPaavvHx7nv8qbHhWf-qYL1uswTzXkqhzdDPrLU-HTiDMMM-IsNlc2J-Lxc7c2TZ1VJ-yhx-iZC3eosNIo4afTGmd7CTU=s1280https://blogger.googleusercontent.com/img/a/AVvXsEhPcnSasVXVDDDUZlFZrSIhSjINiLVJduX2vCARfIleiKbjH6byHgOU4j8Mg-KnlK2_gOhDJnUP8UIUpV0NzBHJ_CfKYt-dJfbQkTKJnF1LWv7pMsltPrOHSBSFsWsa-SI2dplB4cmi-X1EwnKdnwatxR5toDh2Drk1ZAbW2q5PMDZwg9GpmexZmO2h=s1280

https://blogger.googleusercontent.com/img/a/AVvXsEg63j3ulg08-KWA_yAbvTI_wjtzFRJ6urRbMzTt6uOvgjNql0U2xnr-nHZzsZXgzJ5wIvdpxptGhBy6ixYkkB95Qs4sboSdRWmJUjP7s3N2Z-cSk1tBheB4avSdFHqmo4mFgghi72isIrlOKu7TYQOM-xU-0VfImnNp3zCoB-14jN5SuXIP5-umuQwO=s1280https://blogger.googleusercontent.com/img/a/AVvXsEh96GB5zXPazmmEy1CwVW9pbFeb9F-9qqVSdQb3hpHmoYpcUgGsm3GqgZkRyxstFWLvyMZWdCsK7hgQYQrMckXMve-HvPlRbrpesQm8l5lyy-CaD5rNR6jJTdhgVfEhtnAYTCUkR6A14fKmzZp_f-oblQLjeg4AaXIEM_4QoDzLqOntzmdzaVKuEkd1=s1280

https://blogger.googleusercontent.com/img/a/AVvXsEiYSgmY3F1iG6bRn9ZIvE2houSShVyLR6yp_hGEFwuGSS7B20SdsFsR_Asc3BeWZh6XFvNgYODpqpsWgRs-khpp90QfVcy7q4tgM_NX4DEOZPuOpvrYdSG3Ie4BdacR4-Nk5eRZdHvi3vkmGN8tuGAtvdqqzR0ARc9i9siSuJLYdNQ0OWnCyqNOg6sS=s1280