ចិន៖ វាជារឿងដែលគួរឱ្យហួសចិត្ត បំផុតនៅលើបណ្តាញសង្គមរបស់តៃវ៉ាន់បន្ទាប់ពីរូបថតគួរ ឱ្យសង្ស័យមួយត្រូវបានគេបង្ហោះពី រូបភាពក្នុងពិធីមង្គលការមួយដែលកូនកំលោះធ្វើសកម្មភាពចាប់ដៃស្រីផ្សេងលួចលាក់ពីក្រោយខ្នងកូនក្រមុំ។

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Ryan Qiu បានបង្ហោះនូវរូបថតដោយនៅក្នុងរូបភាពនោះយើងអាចមើលឃើញ  ពីផ្នែកខាងក្រោយ កូនក្រមុំត្រូវបានឈរទន្ទឹមនឹងកូនលំលោះ ស្រាបតែគេថតជាប់ នារីម្នាក់ផ្សេងបានលូក ទៅកាន់ដៃកូនកំលោះពីក្រោយកូនក្រមុំដោយលួចលាក់។ មិនតែប៉ុណ្ណោះក្នុងការបង្ហោះរូបនោះផងដែរក៏មានសារអមជាមួយរូបភាព ថា៖  “ខ្ញុំទើបតែចេញពីបន្ទប់ទឹកហើយឃើញអ្វីដែលមិនគួរឃើញ  តើខ្ញុំគួរនាំកូនក្រមុំចេញទេ?”

ក្រោយពីការបង្ហោះនេះត្រូវបានគេចែករំលែកជាច្រើនម៉ោងហើយនោះបានធ្វើឱ្យមនុស្សម្នាលេងនៅក្នុងបណ្ដាញសង្គមជាច្រើនមានការខឹងសម្បានឹងកូនកំលោះ ព្រមទាំងនឹកអាណិតដល់កូនក្រមុំជាខ្លាំង។ តែក្រោយមកទើមហួសចិត្តជាខ្លាំងព្រោះម្ចាស់ដែលបង្ហោះបានមកពន្យល់កុំឱ្យយល់ច្រឡំបន្តទៀត តាមពិតនារីដែលបានឃើញ នោះគឺជាប្អូនស្រីបង្កើតរបស់កូនកំលោះនោះទេ ដោយនេះគ្រាន់តែជាការសម្ដែងលេងសើចឱ្យបរិយាកាសក្នុងពិធីមង្គលការនេះកាន់តែរីករាយប៉ុណ្ណោះ៕