បរទេស៖ ប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរការដឹកនាំរបស់ខ្លួនក្នុងរយៈពេល ១៦ឆ្នាំនេះ ដោយលោកOlaf Scholz បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ហើយក៏ជាការបញ្ចប់នៃការដឹកនាំ របស់លោកស្រី Angela Merkel ផងដែរ។

កាលពីថ្ងៃទី៨ ខែធ្មូ ឆ្នាំ២០២១ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ (SDP) លោក Olaf Scholz បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអាល្លឺម៉ង់នៅថ្ងៃនេះ ថ្ងៃទី ៨ ខែធ្នូនេះ បន្ទាប់ពីលោក Scholz ដែលជាគណបក្សប្រជាធិបតេយ្យសង្គម ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីលោកស្រី Angela Merkel។

សមាជិកសភាអាល្លឺម៉ង់បានបោះឆ្នោតឲ្យលោក Scholz ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអាល្លឺម៉ង់ ដោយគាត់នឹងក្លាយជានាយករដ្ឋមន្ត្រីទី ៩ របស់ប្រទេសជាមួយនឹងសម្លេងគាំទ្រ៣៩៥ ទល់នឹង ៣០៣នៃសម្លែងប្រឆាំង។

គួរបញ្ជាក់ផងដែរថា លោកស្រី Angela Merkel ជាអតីតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានកាន់តំណែង អស់រយៈពេល ១៦ឆ្នាំមកហើយ  ក្នុងនោះអ្នកស្រី Angela Merkel អតីតមេដឹកនាំនៃគណបក្ស អភិរក្សនិយម ហៅកាត់ (CDU)បានសម្រេចចិត្តមិនឈរឈ្មោះជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទីប្រាំក្នុងការបោះឆ្នោតសកលនេះនោះទេ ហើយក៏ជាពេលចុងក្រោយបង្អស់សម្រាប់ប្រទេស អាល្លឺម៉ង់ ដែលបានបញ្ចប់អាណត្តិ ១៦ ឆ្នាំរបស់លោកស្រីជានាយករដ្ឋមន្ត្រីក្នុងការគ្រប់គ្រងប្រទេសមួយនេះ៕