យល់ដឹង៖ ការឈឺចាប់ មិនថាវាជារបួសបេះដូង  ឬរបួសរាងកាយមួយចំនួននោះទេ រឿងមួយ ដែលអ្នកត្រូវធ្វើគឺ ផ្តល់ពេលវេលាដើម្បីព្យាបាលរបួសឱ្យបានពេញលេញ នោះអ្នកនឹងរួចផុតពីរបួសទាំងនេះ។

នៅពេលដែលការឈឺចាប់កើតឡើង ចងចាំថាយើងមិនអាចគ្រប់គ្រងវាបានទេ  ដូច្នេះសូម ឱ្យអ្វីៗដំណើរការទៅដោយធម្មជាតិ ហើយកុំភ្លេចមើលតម្លៃខ្លួនឯងផង ស្រឡាញ់ខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះ នៅទីបំផុតគ្មានអ្នកណាត្រូវឱ្យយើងពឹងក្រៅពីខ្លួនឯងនោះឡើយ។

ថ្ងៃនេះសូមបង្ហាញពី៥ចំណុចដែលជួយឱ្យអ្នកមានរបួសផ្លូវចិត្ត យកទៅអនុវត្តដើម្បីរួចផុតពីបញ្ហានេះ៖

១. ទទួលយកការពិតរៀនរស់នៅជាមួយបញ្ហា

បើមានអ្វីត្រូវធ្វើគួរធ្វើកុំទុកឲ្យខ្លួនឯងទំនេរនៅទីបញ្ចប់ជីវិតត្រូវតែបន្តទៅមុខ ទាំងនេះគឺជាថ្នាំបំបាត់ការឈឺចាប់ ។

ការឈឺចាប់គឺជារឿងដែលកើតឡើងចំពោះមនុស្សគ្រប់រូប មិនថាអ្នកជានរណានោះទេ។  មិនថាឈឺបែបណាទេឬមូលហេតុអ្វី?  ផលវិបាកនឹងមិនខុសគ្នាច្រើនទេ។  ហើយអ្វីដែលនៅខាងក្រោមនឹងជៀសមិនរួចអំពីការទទួលយក និងរស់នៅជាមួយវា នេះជារបៀបដែលយើងអាចរស់នៅជាមួយវាដោយរលូន និងមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង  យើងក៏មានវិធីជាច្រើន ដើម្បីព្យាបាលខ្លួនឯងពីរបួសនេះ ដើម្បីឆ្ពោះទៅមុខយ៉ាងល្អឥតខ្ចោះ

២.ទទួលយកការពិតដែលបានកើតឡើង

នៅពេលដែលការឈឺចាប់  ការបាត់បង់នឹងកើតមានឡើង  រឿងដំបូងដែលយើងគួរធ្វើគឺ  ទទួលយកខ្លួនឯងថាអ្វីគ្រប់យ៉ាងដែលបានកើតឡើងគឺជាការពិត  ហើយព្យាយាមមិនសួរ រក ហេតុផល ឬ ហេតុអ្វីបានជាមានរឿងនេះកើតឡើង  ជាងនេះទៅទៀតមនុស្សមួយចំនួនថែមទាំងបន្ទោសខ្លួនឯងទៀតផងថាព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងគឺដោយសារតែខ្លួនឯងតែមិនត្រឹមត្រូវទេ ទោះបីជាអ្វីគ្រប់យ៉ាងដែលកើតឡើងគឺដោយសារតែអ្នកក៏ដោយ  ដំបូងបើអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអ្នកឈឺចាប់ដោយរឿងណាមួយ អ្នកត្រូវតែទទួលយកការពិតថារឿងនេះបានកើតឡើងចំពោះយើងគ្រាន់ប៉ុហ្នឹង គឺគ្រប់គ្រាន់ហើយ។

៣. រស់នៅជាមួយ “ការឈឺចាប់”

រឿងមួយដែលមនុស្សមានទំនោរជ្រើសរើសធ្វើ  នៅពេលដែលឈឺចាប់ក្នុងជីវិត  គឺចង់អោយការឈឺចាប់ធូរស្រាល  ឬបាត់ភ្លាមៗតាមដែលអាចធ្វើទៅបាន  ទាល់តែយើងភ្លេចចាំថាវាពិត មែន  ការឈឺចាប់ផ្លូវចិត្តគឺដូចជារបួសនៅលើរាងកាយរបស់យើង វានឹងមិនមានរបួសណា ដែលជាសះស្បើយក្នុងរយៈពេលមួយ ឬ ពីរថ្ងៃនោះទេ អ្វីគ្រប់យ៉ាងត្រូវការពេលវេលា  យើង មានកាតព្វកិច្ចព្យាបាលរបួសកុំឲ្យកើនលើសពីមុនទៅបានហើយ។  ការឈឺចាប់ផ្លូវចិត្តក៏ដូចគ្នាដែរយើងត្រូវប្រឈមមុខនឹងវា ហើយចងចាំទុក សម្រាប់ខ្លួនយើង  មិនចាំបាច់គិតដល់ពេលវាបាត់ឈឺនោះទេ  ព្រោះយើងកាន់តែគឹតច្រើន កាន់តែធ្វើឲ្យគំនិតយើងមានអាការ ធ្ងន់ធ្ងរ  ដើម្បីបានទទួលរឿងល្អគឺត្រូវទុកពេលអោយវាខ្លះហើយរស់នៅជាមួយវា  បន្ទាប់មកថ្ងៃណាមួយនឹងរលាយបន្តិចម្តង ៗ រហូតរលាយបាត់ទៅតាមពេលវេលា។

៤.ធ្វើខ្លួនឱ្យរវល់ ដើម្បីបញ្ឈប់គំនិតអវិជ្ជមាន

យើងគួររកផ្លូវចេញដោយការបន្ថែមនូវសកម្មភាពផ្សេងទៀត  ដែលយើងចាប់អារម្មណ៍ ឬចូលចិត្ត  ដើម្បីធ្វើរឿងនៅជុំវិញខ្លួនដើម្បីព្យាបាលរបួសតាមរបៀបផ្សេងៗគ្នា  នឹងចាប់ផ្តើមដោយការហៅទូរសព្ទជាមួយមិត្តភ័ក្តិ  ដើរលេង ជាមួយមិត្តភ័ក្តិ  អ្នកអាចជជែក ជួបមនុស្សថ្មីៗ ឬសាកល្បងខ្លួនអ្នកនៅក្នុងអ្វីដែលអ្នកមិនធ្លាប់ធ្វើ ដូចជាការចូលរៀនថ្នាក់ ART, ចម្អិនអាហារ, មើលភាពយន្ត, ស្តាប់តន្ត្រី ឬសូម្បីតែការស្ម័គ្រចិត្តជាដើម។  ដើម្បីផ្លាស់ប្តូរបរិយាកាស ថ្មី ប្រឈមមុខនឹងពិភពលោកថ្មី ប្រហែលជួយ ឱ្យអ្នកជាសះស្បើយពីការឈឺចាប់លឿនជាងមុន ផងដែរ។

៥. ឆ្លងកាត់ការឈឺចាប់យ៉ាងស្រស់ស្អាត

នៅទីបញ្ចប់ជីវិតរបស់យើងត្រូវតែបន្ត នៅពេលដែលយើងគិតបានជ្រៅជ្រះ  កុំភ្លេចឆ្ពោះទៅមុខយ៉ាងស្រស់ស្អាត   វាត្រូវតែឆ្លងកាត់យ៉ាងពិតប្រាកដដោយមិនជាប់គាំងជាមួយរឿងដែលបានកើតឡើងកាលពីអតីតកាល  ដើម្បីឱ្យយើងអាចបន្តទៅមុខបាន ជាដំបូងយើងត្រូវមើលឃើញតម្លៃនៅក្នុងខ្លួនយើង ឲ្យតម្លៃខ្លួនឯង ហើយរៀនស្រឡាញ់ខ្លួនឯងជាមុនសិន។ ធ្វើវាឱ្យសាមញ្ញដូចជាធ្វើកំណត់ត្រានូវតម្លៃរបស់អ្នក ដូចជាសរសេរថាថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំអាចញញឹមជារៀងរាល់ថ្ងៃ  ឬខ្ញុំធ្វើការដោយជោគជ័យ  នេះនឹងជួយយើងបង្កើនទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត  បើយើងដឹងហើយថាយើងមានគុណសម្បត្តិ  ឬអ្នកឃើញតម្លៃខ្លួនឯងគ្រប់គ្រាន់  ដូច្នេះវាមិនពិបាកទាល់តែសោះ ក្នុងការដើរទៅមុខឆ្លងកាត់ការឈឺចាប់ដោយមោទនភាព៕