ថៃ៖ ដង្កូវត្នោត ឬ ដង្កូវដូង គឺជាសត្វល្អិតមួយប្រភេទទៀតដែលក្រសួងកសិកម្ម និង សហករណ៍តាមដាននាពេលបច្ចុប្បន្ននេះ តើវានឹងក្លាយជាសត្វល្អិតសេដ្ឋកិច្ចដែលពិតជារកប្រាក់សម្រាប់កសិករ ឬគ្រាន់តែជាអាជីវកម្មដែលបោកប្រាស់កសិករដូចជាខ្សែសង្វាក់ភាគហ៊ុនមួយចំនួន ព្រមទាំងនាំមកនូវការខូចខាតដល់ដំណាំសេដ្ឋកិច្ចថែមទៀតឬយ៉ាងណា?

ព្រោះតែដង្កូវត្នោតនេះជាសត្វល្អិតដែលមិនសូវជាពេញនិយមក្នុងការទទួលទាន ផ្ទុយទៅវិញ វាជាសត្វល្អិត ដែលបំផ្លាញដើមត្នោតដូចជា ដូង សាកូ ដូងប្រេង និង ផ្លែឈើផ្សេងៗ សត្វល្អិតទាំងនេះបានរត់ចូលទៅក្នុងធម្មជាតិនឹងបង្កើតបញ្ហាជាច្រើនដល់ប្រជាកសិករដាំដុះ។

អាស្រ័យហេតុនេះលោកថោងផ្លវ គង់ចាន់  លេខាធិការអចិន្ត្រៃយ៍នៃក្រសួងកសិកម្ម និងសហករណ៍ កំពុងសិក្សាវិភាគណែនាំ និងពិចារណាពីភាពសមស្របនៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងកំណត់វិធានការការគ្រប់គ្រង ស្វែងរកវិធីបង្ការជាមួយបញ្ហានេះ។

ដោយបញ្ហាដើមចមលោកបញ្ជាក់ថា មកពីមានអ្នកបោកបញ្ជោតឱ្យប្រជាកសិករមួយចំនួនទទួល និងព្រមបណ្ដុះបណ្ដាលបង្រៀនឱ្យចិញ្ចិមនូវសត្វដង្កូវត្នោតនេះដើម្បីជាធ្នោផ្សេងៗ ដូចជាការទិញសិទ្ធលក់ និង សន្យាថារកទីផ្សារឱ្យពួកគេ តែចុងក្រោយបែរជាមិនដូចអ្វីដែលប្រជាកសិកររំពឹងទុក។ ដោយសារតែគ្មានទីផ្សារទិញពិតប្រាកដ  កសិករត្រូវ បោះចោលសត្វល្អិតទាំងនេះ ហើយចុងក្រោយវាហោះហើរចូលទៅចំការដំណាំផ្សេង ដូចជាចំកាដូង ដូងប្រេង -ល- ៕