ថៃ៖ អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មថៃបានឱ្យដឹងថាកសិកដែលបានចិញ្ចិមឃ្មុំលក់ក្មុងរដូវកាលនេះគឺចាប់ផ្ដើមប្រមូលនូវទិន្នផលទឹកឃ្មុំបណ្ដើរៗហើយ។

លោក ខឹមឃាងធម្មរង្សី  អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានមានប្រសាសន៍ថា ឥឡូវ នេះប្រជាកសិករដែលបានចិញ្ចិមឃ្មុំទាំងអស់ ដល់រដូវប្រមូលទឹកឃ្មុំបានចាប់ផ្តើមហើយ  ឃ្មុំដែលប្រមូលទឹកលម្អងពីផ្កាព្រៃ និងផ្កាដែលបានដាំផ្សេងៗ  ដោយសម្បុកឃ្មុំ​ចាប់ផ្តើមរីកលូតលាស់ក្នុងអំឡុងខែវិច្ឆិកា ដល់ខែ ធ្នូ ហើយបន្តរហូតដល់ខែមេសា។ ក្នុងនោះដើម្បីទទួលបានទឹកឃ្មុំក្នុងបរិមាណច្រើន និងមានគុណភាពល្អ  នាយកដ្ឋានផ្សព្វផ្សាយកសិកម្មក៏បាន ណែនាំអ្នកចិញ្ចឹមឃ្មុំឱ្យចេះ រៀបចំឧបករណ៍ ចិញ្ចឹមឃ្មុំបានត្រឹមត្រូវ  ដោយឃ្មុំនៅក្នុងសំបុកត្រូវតែមានសុខភាពល្អ និងមានអាយុដែលត្រៀមខ្លួនដើម្បីស្វែងរកលម្អងផ្កា មិនតិចជាង  ៥,០០០០-៦,០០០០ ក្បាលក្នុងមួយសំបុក ប្រសិនបើចំនួនឃ្មុំនៅក្នុងសំបុកតិចពេក  ចំនួននែឃ្មុំគួរតែត្រូវបានកើនឡើងបន្ថែមទៀតឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីតាមទាន់រដូវផ្ការីកក្នុងរដូវរងាមួយនេះ  ហើយការចិញ្ចិមឃ្មុំនេះគឺត្រូវតែរកកន្លែងល្អ និងមានសំណើមព្រោះវានឹងផលិតទឹកលម្អងបានច្រើនបន្ថែមទៀតសម្រាប់ប្រជាកសិករ៕