បរទេស៖ទីក្រុងTel Aviv នៃប្រទេសអ៊ីស្រាអែលក្លាយជាទីក្រុងលេខមួយនៅក្នុងការចំណាយសម្រាប់ការរស់នៅច្រើនជាងគែលើពីភពលោក។
លទ្ធផលនៃការស្ទង់មតិពីតម្លៃនិងការចាយវាយក្នុងការរស់នៅជាសកល ប្រចាំឆ្នាំ របស់គេហទំព័រ Economist ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថាទីក្រុង Tel Aviv របស់អ៊ីស្រាអែល បានក្លាយជាទីក្រុងដែលមានការចំណាយក្នុងការរស់នៅច្រើននិងថ្លៃបំផុតលើពិភពលោកជាលើកដំបូង បន្ទាប់ពីធ្លាប់មានតំណែងទី ៥ របស់ខ្លួនកាលពីឆ្នាំមុន។ នេះដោយសារអតិផរណាកើនឡើងរបស់រូបិយបណ្ណប្រាក់ក្នុងប្រទេស នឹងប្រាក់ដុល្លារអាមេរិក រួមទាំងការកើនឡើងនៃថ្លៃធ្វើដំណើរ គ្រឿងបរិភោគ និងទំនិញប្រើប្រាស់ផ្សែងៗទាំងអស់ រួមជាមួយនឹងបញ្ហានៃខ្សែសង្វាក់ផ្គត់ផ្គង់នៅទីក្រុងនេះផងនោះបណ្ដាលឱ្យទីក្រុង Tel Aviv នេះនាំមុខលេខ១ បន្ទាប់ពីទីក្រុងប៉ារីសរបស់ប្រទេសបារាំងបានធ្លាក់ទៅនៅលេខ ២ បន្ទាប់មក សិង្ហបុរី, ទីក្រុង Zurich ក្នុងប្រទេសស្វីស, ទីក្រុងហុងកុង និងបន្ទាប់មកទៀត ទីក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក។
ខណៈពេលដែលទីក្រុងមួយចំនួននៅលើពិភពលោកដែល រស់នៅត្រូវការចាយវាយទាបបំផុតនិងតិចបំផុតនៅលើពិភពលោកដូចជា ទីក្រុង Damascus ប្រទេសស៊ីរី តេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ វាបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពី លេខ ៧៩ ដល់ លេខ ២៩ ដោយសារ ទណ្ឌកម្ម សេដ្ឋកិច្ច របស់ អាមេរិក ដែលបណ្តាលឱ្យមានការខ្វះខាតទំនិញ និងតម្លៃទំនិញនាំចូលកាន់តែថ្លៃទើបការចំណាយកាន់តែតិច៕