ដើម្បីបានគេងលក់ស្កប់ស្កល់ និងរាងកាយមានសុខភាពល្អ សូមកុំយករបស់ទាំងនេះមកដាក់នៅជិត
កន្លែងគេងរបស់អ្នកឲ្យសោះ បើមិនវង់ទទួលបានការប៉ះពាល់ចំពោះសុខភាពរាងកាយអ្នក ។
ដោយវត្ថុទាំង ៥ យ៉ាងដែលត្រូវនៅឆ្ងាយពីគ្រែគេងរបស់អ្នកនោះរួមមាន ៖

– ទឹកអប់មានគុណភាពអន់
ទឹកអប់ដែលមានគុណភាពអន់ជាច្រើន នឹងមានធាតុផ្សំគីមីហៅថា phthalates ដើម្បីបង្កើនក្លិនក្រអូប បើអ្នកប្រើក្នុងបរិមាណតិច វានឹងមិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់អ្វីនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលប្រើប្រាស់រយៈពេលយូរ ការដាក់នៅក្បែរគ្រែ នឹងការស្រូបយកសារធាតុគ្រោះថ្នាក់របស់វាទាំងអស់នេះក្នុងរយៈពេលយូរ នោះវាអាចធ្វើឲ្យមានផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធ endocrine របស់រាងកាយ នឹងបង្កជាជំងឺគ្រោះថ្នាក់ផ្សេងៗថែមទៀតផង ។
លើសពីនេះ ទឹកអប់ដែលមានគុណភាពអន់ខ្លះ ក៏មានសារធាតុផ្សំដែលបង្កឱ្យមានប្រតិកម្មអាឡែហ្ស៊ីផងដែរ ដោយវាគឺជាមូលហេតុនៃអាឡែស៊ីចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម ឬក្មេងតូចៗ។12 Flameless Fragrance Options to Freshen Your Home – LifeSavvy

– សៀវភៅថ្មី
បន្ទាប់ពីទិញសៀវភៅថ្មី អ្នកមិនគួរដាក់វានៅក្បែរគ្រែគេងរបស់អ្នកទេ។ មូលហេតុ គឺដោយសារតែក្លិនទឹកថ្នាំនៃសៀវភៅថ្មីនៅតែខ្លាំង ហើយអាចមានសារធាតុ formaldehyde ដែលងាយនឹងបង្កជាគ្រោះថ្នាក់់ចំពោះសុខភាព ។ ដោយសារតែការប៉ះពាល់នឹងសារធាតុ formaldehyde ច្រើនពេក អាចនាំអោយអ្នកកើតជាមហារីក ។Free Photo | Chair with pillow and books near bed

– គ្រឿងអេឡិចត្រូនិច
ជាតិវិទ្យុសកម្មអេឡិចត្រូម៉ាញេទិកពីទូរស័ព្ទអាចបណ្តាលឱ្យខូចខួរក្បាល ដូច្នេះសូមទុកឧបករណ៍នេះឱ្យឆ្ងាយពីគ្រែគេងរបស់អ្នក ។ ដោយធាតុអេឡិចត្រូនិចផ្សេងទៀតក៏បញ្ចេញនូវបរិមាណជាក់លាក់នៃវិទ្យុសកម្មផងដែរ ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស។13 Harmful Side Effects of Excessive Mobile Phone Usage on Your Health and  Brain - Zeptha

– ម៉ោងរោទិ៍
នាឡិការោទិ៍ ក៏អាចប៉ះពាល់ដោយផ្ទាល់ទៅដល់ខួរក្បាលរបស់អ្នកនៅពេលព្រឹកផងដែរ ។ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពងងុយគេង ហើយស្រាប់តែភ្ញាក់ពីដំណេកដោយសំឡេងរោទិ៍ វាអាចបណ្តាលឱ្យមានភាពតានតឹង ជាពិសេស អ្នកដែលមានជំងឺលើសឈាម សរសៃប្រសាទ និងជំងឺធ្លាក់ទឹកចិត្ត គួរតែជៀសវាងពីការភ្ញាក់ពីដំណេកដោយសំឡេងនាឡិការោទិ៍ទាំងអស់នេះ ។Woman Snoozing Alarm Clock While Sleeping On Bed At Home stock photo

– តុក្តាខ្លាឃ្មុំ Teddy
ជារឿយៗវត្ថុកប្បាស តែងតែត្រូវបានបានមនុស្សជាច្រើនស្រឡាញ់ នឹងដាក់នៅក្បែរគ្រែគេងរបស់ពួកគេ ។ ប៉ុន្តែតាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា ពួកវាមិនល្អសម្រាប់សុខភាពនោះទេ។ ដោយសារតែខ្លាឃ្មុំតុក្កតាដែលធ្វើពីក្រណាត់ ឬ កប្បាស អាចស្រូបយកធូលីបានច្រើន ហើយក៏មិនត្រូវបានសម្អាតជាទៀងទាត់ ដែលវាងាយនឹងបង្កជាជំងឺអាឡែស៊ី ។ ជាពិសេសតុក្តាខ្លាឃ្មុំគ្មានគុណភាព ដែលផលិតចេញពីសរសៃគីមីពុល ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពនឹងស្បែករបស់របស់អ្នក៕Sleeping with a stuffed animal as an adult is OK, experts say

អត្ថបទដោយ ៖ សុផានីត