នៅក្នុងស៊ុត មានផ្ទុកទៅដោយជាតិកាល់ស្យូម វីតាមីន នឹងជាតិដែកជាច្រើន ដែលល្អសម្រាប់សុខភាពមនុស្ស ប៉ុន្តែអ្នកមិនគួរញ៉ាំស៊ុតក្នុងពេលជាមួយមុខម្ហូបខាងក្រោមនេះទេ!

– ស្លឹកតែ
មូលហេតុគឺ ស្លឹកតែមានផ្ទុកអាស៊ីត tannic យ៉ាងច្រើនដែលនៅពេលផ្សំជាមួយប្រូតេអ៊ីនក្នុងស៊ុតនឹងបង្កើតជាសមាសធាតុប្រូតេអ៊ីនអាស៊ីត tannic ដែលវាបណ្ដាលឲ្យរាងកាយកាត់បន្ថយសកម្មភាពនៃការ peristalsis ពោះវៀន នឹងពន្យារពេលវេលាផ្ទុកកាកសំណល់ក្នុងពោះវៀន។ នៅពេលដែលអ្នកញ៉ាំច្រើនពេក អ្នកអាចប្រឈមមុខនឹងការទល់លាមក អស់កម្លាំង នឹងអាចឈានទៅដល់ការពុល ដែលធ្វើឲ្យប៉ះពាល់ដល់ដល់សុខភាពរបស់អ្នក។Golden Tea Leaf Co. offers innovative, exclusive and original award-winning  Teas - Comunicaffe International

– ស៊ុតមិនត្រូវបានគេបរិភោគក្នុងពេលតែមួយជាមួយទឹកដោះគោទេ

យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថាស៊ុតមានប្រូតេអ៊ីនខ្ពស់ណាស់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ទឹកដោះគោក្តៅ គឺជាអាហារដែលមានជីវជាតិ ដូច្នេះកុំយកមុខម្ហូបទាំងពីរនេះបញ្ចូលគ្នាឲ្យសោះ។ មូលហេតុ គឺទឹកដោះគោជាអាហារដែលមានជាតិ lactose ច្រើន ដែលអាចធ្វើឲ្យពិបាករំលាយនៅពេលញ៉ាំជាមួយស៊ុត។ ជាមួយគ្នានេះដែរ នៅក្នុងសមាសភាពនៃស៊ុត គឺជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន នៅពេលដែលផ្សំជាមួយទឹកដោះគោ វាងាយនឹងបង្កជាជំងឺរាគរូស ក្រពះ ដែលផ្ដល់ផលមិនល្អសម្រាប់សុខភាព។Spanish research aims to overcome milk, egg allergies

– សាច់ពពែ និងសាច់ទន្សាយ ជាមួយស៊ុត

យោងតាមឱសថបូព៌ា ស៊ុតមិនគួរត្រូវបានណែនាំឲ្យផ្សំជាមួយសាច់ទន្សាយនោះទេ បើអ្នកយកស៊ុត ទៅផ្សំជាមួយសាច់ទន្សាយ ឬ សាច់ពពែ នោះវានឹងបង្កើតជាជំងឺរាគ។ មូលហេតុ គឺដោយសារអាហារទាំងបីខាងលើនេះ មានផ្ទុកនូវសារធាតុសកម្មជីវសាស្រ្តមួយចំនួន ដែលបណ្ដាលឲ្យមានប្រតិកម្មរំញោចដល់ការរំលាយអាហារ ដែលធ្វើឱ្យក្រពះត្រជាក់។Goat Meat – Ahis Food Mart

– ស៊ុតមិនញ៉ាំជាមួយខ្ទឹមសទេ

យោងតាមឱសថបូព៌ាបានបង្ហាញថា ស៊ុតមាន់មិនគួរផ្សំជាមួយខ្ទឹមសទេ ព្រោះពេលញ៉ាំអាហារទាំងពីរមុខនេះជាមួយគ្នា វានឹងធ្វើឲ្យមិនរំលាយអាហារ និងហើមពោះ។ លើសពីនេះទៅទៀត ការញ៉ាំអាហារទាំង២នេះពេលពោះទទេ វាក៏អាចបណ្តាលឱ្យចង្អោរ និងវិលមុខផងដែរ មិនត្រឹមតែប៉ុណ្ណោះ បើខ្ទឹមបំពងក្តៅពេក វានឹងនាំមកនូវជាតិពុលចូលមកក្នុងខ្លួនអ្នកជាច្រើនផងដែរ ។What Is Garlic?

– ស៊ុតមិនត្រូវបានបរិភោគជាមួយផ្លែប៉េស

ប្រសិនបើអ្នកផ្សំ ឬទទួលទានក្នុងពេលដំណាលគ្នារវាងផ្លែប៉េស និងស៊ុត វាងាយនឹងបណ្ដាលឲ្យអ្នកពុលអាហារ ដែលអាចនាំឱ្យកើតមានជំងឺរលាកក្រពះស្រួចស្រាវ ។ បើក្នុងករណីដែលអ្នកមិនដឹង ដូច្នេះអ្នកទទួលទានផ្លែប៉េសមុនដោយចៃដន្យ បន្ទាប់ពីទទួលទានស៊ុតរួច អ្នកត្រូវប្រើខ្ញីស្រស់កិនលាយជាមួយទឹកក្តៅឧណ្ហៗ ឬក្នុងករណីមានអាសន្ន អ្នកអាចលេបថ្នាំបញ្ចុះលាមក ដើម្បីបំបាត់ជាតិពុលឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕Plant A Peach Pit: Growing Peaches From Seed

អត្ថបទដោយ ៖ សុផានីត