អ្នកជំនាញខាងផ្នែកសុខភាពទូទាំងពិភពលោក បានធ្វើការណែនាំំអំពីមនុស្សចំនួន៤ក្រុម ដែលមិនគួរទទួលទានស៊ុត ព្រោះអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់ពួកគេកាន់តែធ្ងន់ធ្ងរ ។
ដោយមនុស្សទាំង៤ក្រុម ដែលត្រូវបានហាមឃាត់នោះមានដូចជា ៖

– ជំងឺសរសៃឈាមបេះដូង
តាមការសិក្សាមួយបានបង្ហាញថា ប្រសិនបើអ្នកញ៉ាំស៊ុតលើសពី 3 ក្នុងមួយសប្តាហ៍ វាអាចធ្វើឱ្យបន្ទះនៅក្នុងសរសៃឈាមឡើងក្រាស់ ព្រមទាំងធ្វើឱ្យសរសៃឈាមរួមតូច ធ្វើឱ្យឈាមរត់ពិបាក បង្ខំឱ្យបេះដូងច្របាច់កាន់តែខ្លាំង ដើម្បីផ្គត់ផ្គង់ឈាមឱ្យបានគ្រប់គ្រាន់ បង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ភាពតានតឹង និងជំងឺសរសៃឈាមបេះដូង - TNAOT

– ជំងឺតម្រងនោម
នៅពេលដែលតម្រងនោមរលាក មុខងារមេតាបូលីសក្នុងរាងកាយក៏ថយចុះ ដែលធ្វើឲ្យតម្រងនោមមិនអាចដកជាតិពុលចេញពីរាងកាយបានទាំងអស់។ ប្រសិនបើអ្នកទទួលទានស៊ុត វាអាចនឹងបង្កើនកម្រិតអ៊ុយក្នុងរាងកាយ ដែលធ្វើឱ្យរលាកតម្រងនោមកាន់តែធ្ងន់ធ្ងរ ព្រមទាំងអាចបណ្តាលឱ្យមានជាតិពុលដល់ផ្លូវទឹកនោមថែមទៀតផង។គួរយល់ដឹង!! អា​ការៈច្បាស់​ការទាំង ១០ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​ តម្រងនោម​ហើយ​

– ជំងឺទឹកនោមផ្អែម
យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ប្រសិនបើពួកគេទទួលទានស៊ុតច្រើនជាង ២ គ្រាប់ក្នុងមួយសប្តាហ៍ វានឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ មូលហេតុគឺដោយសារតែនៅក្នុងស៊ុតក៏មានផ្ទុកនូវកូលេស្តេរ៉ុលច្រើន និងខ្លាញ់ឆ្អែត ដែលជាសារធាតុរំញោចដ៏មានឥទ្ធិពលបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទទី 2ផងដែរ ។រោគ​សញ្ញា​អ្វីខ្លះ​ដែលអាចដឹង​ថា ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម – Koh  Santepheap Daily

– អ្នកដែលមានគ្រុនក្តៅ
ចំពោះអ្នកដែលមានគ្រុនក្តៅ នៅពេលទទួលទានស៊ុតនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង ព្រមទាំងធ្វើឱ្យគ្រុនក្តៅកាន់តែខ្លាំងផងដែរ ។ ដូច្នេះហើយ ការថែរក្សាអ្នកជំងឺដែលមានជំងឺគ្រុនក្តៅ គួរកំណត់ការទទួលទានអាហារសម្បូរប្រូតេអ៊ីន ដូចជាស៊ុតក្នុងបញ្ជីអាហារបំប៉ន ដើម្បីជៀសវាងផលវិបាកដែលមិនអាចទាយទុកជាមុនបាន៕រោគសញ្ញាគ្រុនផ្តាសាយភ្លាមៗនៅក្នុងកុមារភាព

អត្ថបទដោយ៖ សុផានីត