អ្នកគួរតែចាប់ផ្តើមថ្ងៃរបស់អ្នក ជាមួយនឹងអាហារពេលព្រឹកដែលមានជីវជាតិ ជំនួសឱ្យការញ៉ាំអាហារពេលព្រឹកតាមវិធីខាងក្រោម៖

– ញ៉ាំអាហារដែលនៅសល់ពីមួយថ្ងៃមុន
មនុស្សជាច្រើនតែងតែមានទម្លាប់ទទួលទានអាហារពេលព្រឹក ជាមួយអាហារដែលនៅសេសសល់ពីយប់មុន ឬដោយចេតនាចម្អិនបន្ថែមមួយថ្ងៃមុន ដើម្បីប្រើប្រាស់ជាអាហារពេលព្រឹកនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើបែបនេះជាប្រចាំ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ព្រោះអាហារពេលយប់ដែលមិនបានរក្សាទុកត្រឹមត្រូវ វានឹងងាយឆ្លងបាក់តេរី និងផលិតជាតិពុល។ ដូច្នេះ ជំនួសឱ្យការញ៉ាំអាហារដែលសល់ពីយប់មុន អ្នកគួរជ្រើសរើសមុខម្ហូបស្រស់ៗ សាមញ្ញ និងមានជីវជាតិសម្រាប់អាហារពេលព្រឹករបស់អ្នក។How Long Are Leftovers Good For?

– អាហារពេលព្រឹកមានជាតិខ្លាញ់ពេក
មនុស្សមួយចំនួនចូលចិត្តញ៉ាំអាហារពេលព្រឹកជាមួយអាហារចៀន និងខ្លាញ់ច្រើនពេក ទោះជាយ៉ាងណាក៏ដោយ នេះគឺជាទម្លាប់មិនល្អដែលអាចបង្កឱ្យមានជំងឺក្នុងរយៈពេលយូរ។ ជាងនេះទៅទៀតអាហារដែលមានជាតិខ្លាញ់ច្រើន ប៉ុន្តែមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលរាងកាយត្រូវការ វាមិនត្រឹមតែធ្វើឱ្យអ្នកខ្វះសារធាតុចិញ្ចឹមប៉ុណ្ណោះទេ តែវាថែមទាំងងាយឲ្យអ្នកឡើងទម្ងន់ នឹងខ្លាញ់ទៀតផង។Drinking Olive Oil: Good or Bad?

– ការទទួលទានម្សៅច្រើនពេក
អាហារពេលព្រឹកត្រូវការម្សៅដើម្បីផ្តល់ថាមពលពេញមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកញ៉ាំម្សៅច្រើនពេក វានឹងបណ្តាលឱ្យមានការកើនឡើងជាតិស្ករក្នុងឈាម អាហារពេលព្រឹកគួរតែធានាថាមានក្រុមគ្រប់គ្រាន់នៃសារធាតុ ។ បន្ថែមពីលើម្សៅ អ្នកក៏គួរបន្ថែមជាតិសរសៃ ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែពីអាហារដូចជា បន្លែបៃតង ផ្លែឈើ សាច់ ស៊ុត…ផងដែរ ។Different Flour Types and Uses : Flour 101 : Food Network | Easy Baking  Tips and Recipes: Cookies, Breads & Pastries : Food Network | Food Network

– ញ៉ាំអាហារហឹរ
បន្ទាប់ពីការគេងយូរ ក្រពះរបស់យើងនឹងទទេ ដូច្នេះហើយ ការទទួលទានអាហារហឹរនៅពេលព្រឹក វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ រលាក ឈឺចាប់ និងបន្ទុកដល់សរីរាង្គរំលាយអាហារ ដែលវាមិនល្អចំពោះសុខភាពអ្នក នឹងគួរជៀសវាង។The Famous Chinese Spicy Dishes: How to Cook Chicken with Chilies | Easy  Tour China

– ញ៉ាំបង្អែមច្រើន
មនុស្សមួយចំនួនមានទម្លាប់ប្រើនំកុម្មង់ដើម្បីធ្វើជាអាហារពេលព្រឹក ប៉ុន្តែវាគឺជាជម្រើសមិនល្អសម្រាប់អាហារដំបូងនៃថ្ងៃរបស់អ្នកនោះទេ ។ការញ៉ាំបង្អែមជាអាហារពេលព្រឹក នឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស ព្រមទាំងបណ្ដាលឱ្យឡើងទម្ងន់ និងធាត់ផងដែរ ។ លើសពីនេះទៀត ប្រសិនបើអ្នកញ៉ាំតែនំខេក អ្នកនឹងមិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលរាងកាយអ្នកត្រូវការនោះទេ។Top 10 Most Popular Desserts in America | HowStuffWorks

បង្អែមក៏ជាមូលហេតុនៃជំងឺគ្រោះថ្នាក់ជាច្រើនផងដែរ ដោយអាហារពេលព្រឹកដ៏ល្អគួរតែមានអាហារ ទាំង 4 យ៉ាងនេះដូចជា ៖ គ្រាប់ធញ្ញជាតិ អាហារសត្វ (សាច់ ស៊ុត ទឹកដោះគោ) នឹងបន្លែ បើអ្នកបានទទួលទានក្រុមអាហារទាំងនេះឱ្យបានគ្រប់គ្រាន់ នោះវានឹងជួយឱ្យអ្នកគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ព្រមទាំអបង្កើតអារម្មណ៍ឆ្អែតរហូតដល់អាហារថ្ងៃត្រង់ថែមទៀតផង ។

ដោយពេលវេលាដ៏ល្អបំផុតសម្រាប់អាហារពេលព្រឹក គឺប្រហែលម៉ោង 7-8 ព្រឹក នឹងប្រហែល 4-5 ម៉ោងមុនពេលអាហារថ្ងៃត្រង់៕

អត្ថបទដោយ ៖ សុផានីត