បរទេស៖ ក្រុមហ៊ុន Novavax  ជាក្រុមហ៊ុនដំបូងគេ និងបានប្រកាសថាខ្លួនកំពុងស្រាវជ្រាវ និងបង្កើតវ៉ាក់សាំងថ្មីមួយ ដែលអាចប្រឆាំងនឹងការផ្លាស់ប្តូរជំងឺកូវីដប្រភេទ Omicron ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង  វ៉ាក់សាំងនេះឥឡូវត្រៀមសម្រាប់ការសាកល្បង និងដំណើរការផលិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

វ៉ាក់សាំងកូវីដ-១៩ របស់ Novavax ត្រូវបានដឹងថា បង្កើតឡើងពីប្រូតេអ៊ីន Spiny  ដែលស្ថិតនៅលើជុំវិញផ្ទៃនៃមេរោគ Omicron  នៅពេលដែលចាក់ចូលទៅក្នុងរាងកាយមនុស្ស  នឹងមិនបង្កឱ្យមានជំងឺនោះទេ  ប៉ុន្តែវានឹងជំរុញប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់មនុស្សឱ្យកាន់តែល្អ។ យ៉ាងណាមិញឥឡូវនេះ ក្រុមការងាររបស់ក្រុមហ៊ុន Novavax បាននិងកំពុងធ្វើការលើការបង្កើតប្រូតេអ៊ីនSpiny នេះយ៉ាងមមាញឹក ជាមួយនឹងការស្រង់នូវទិន្នន័យលំដាប់ហ្សែននៃមេរោគ Omicron ឬ B.១.១.៥២៩ មួយនេះ។ ​

គួរបញ្ជាក់ផងដែរថាវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ Novavax  បច្ចុប្បន្នកំពុងរង់ចាំការយល់ព្រមពីអាមេរិកក្នុងការបើកឱ្យប្រើប្រាស់ជាទូទៅនូវវ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ Omicron នៅចុងឆ្នាំនេះ និង ក៏កំពុងរង់ចាំការអនុម័តពីសហភាពអឺរ៉ុប  និងទីភ្នាក់ងារគ្រប់គ្រងឱសថកាណាដាផងដែរ៕