ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានដកហូតអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជាង៣០០សន្លឹក នៅតាមហាងលក់ទូរស័ព្ទដៃ ទីតាំងបង់ រំលស់ទូរស័ព្ទ និងកន្លែងទទួលបញ្ចាំ កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការដកហូត បានប្រគល់ជូនប៉ុស្តិ៍នគរបាល ដើម្បីរក្សាទុក ជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើការត្រួតពិនិត្យ ។
https://blogger.googleusercontent.com/img/a/AVvXsEgydjLKWeXECS9Yip5LLGP9lFyISFbMGt4eQqE2tHHJU4Ap45S0Af51XMwErA-VYxX6OLUJLbgj9nz2HxNduAvlq3L9ImRej5EpD701-I66VxEE0lwgezaJV6lsx4KDYAC4z4lbqzNe8uIj_9WwYXTwLW6tYJUTTPRKzqep_Xyo1guUIGsGDVl9ylxrvg=s1280

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គឺមិនត្រូវយកទៅដាក់បញ្ចាំ នោះទេ ដោយគ្រាន់តែថតចម្លងពីច្បាប់ដើមបានហើយ ដើម្បីថែរក្សាអត្តសញ្ញាណប័ណ្ណទាំងនេះ សម្រាប់ប្រើប្រាស់កិច្ចការអ្វី ផ្សេងៗទៀត ដូចជាការងារបោះឆ្នោត ជាដើម ។

តាមការបញ្ជាក់ពីម្ចាស់ហាង មួយចំនួន បានឲ្យដឹងថា មូលហេតុនៃការទុកអត្ត សញ្ញាណប័ណ្ណ ច្បាប់ដើមនេះ គឺជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយសាមីខ្លួន សម្រេចបង់ប្រាក់ត្រឹម៥០ភាគរយ នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់ រហូតដល់ថ្ងៃ ប្រគល់ប្រាក់ គ្រប់តម្លៃទូរស័ព្ទ ទើបម្ចាស់ហាងប្រគល់ អត្តសញ្ញាណប័ណ្ណ ឲ្យសាមីខ្លួនវិញ ។
https://blogger.googleusercontent.com/img/a/AVvXsEgj27X4K3m0kB8aPpHeQFA2o52sAMSNhP-dpYSgAehTlwE8mJip68WLGwhBbfs3qJOFoJhEWMRJ1nHmiocuEsQ-OnxoreVvkrYeOm-Pp0uN1mZi-kNXJE8vdC_DHbklnIXui9aLb1s8h0Hze0iWvY9yH36FwzOkUnyXRKScYUh4sXvB4pwl60b8GxWfKw=s1280

ជាមួយគ្នានោះសមត្ថកិច្ចបានស្នើសុំ និងអំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម យកទៅធានា លើបំណុល ឬបញ្ចាំខ្ចីប្រាក់ នោះទេ ។ ប្រសិនបើម្ចាស់អាជីវកម្មទាំងអស់ មិនបញ្ឈប់សកម្មភាពនេះទេ សមត្ថកិច្ច នឹងអនុវត្តតាមផ្លូវច្បាប់៕