បរទេស៖ អ្នកប្រាកដជាដឹងហើយថានៅទីក្រុងឌូបៃគឺជាឋានសួគ៌ក្រោមមេឃដែលគ្រប់គ្នាតែងតែស្ងើចសរសើរពីភាពស្រស់ស្អាត និង អស្ចារ្យ តែមានមនុស្សតិចណាស់បានដឹងថានៅពីក្រោយនៃភាពហ៊ឺហាមួយនេះពោពេញដោយភាពទុក្ខលំបាករបស់ក្រុមមនុស្សមួយចំនួននៅទីនោះ។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងនូវរឿងរ៉ាវមួយចំនួនពីឌូបៃដែលលាក់កំបាំង និងមនុស្សគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក៖

ឌូបៃគឺជាទីក្រុងដ៏ធំសម្បើមមួយ  នៅអារ៉ាប់រួម  ដែលជាទឹកដីនៃមហាសេដ្ឋីជាច្រើនរស់នៅ ហើយអ្នកទេសចរស្រមៃចង់ទៅម្តងក្នុងមួយជីវិតនេះ ព្រោះឌូបៃជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានជាងគេលើពិភពលោក គ្រប់ប្រទេសត្រូវតែច្រណែន ព្រោះឌូបៃជាទីក្រុងដែលពោរពេញដោយ “មាស” បើមើលទៅ ណាក៏ឃើញតែអ្នកពាក់មាសជ្រែកខ្លួនដែរ ។ មូលហេតុទីក្រុងពណ៌លឿងពោរពេញដោយមាស  តើគ្រប់គ្នាមានដែលឆ្ងល់ទេ?  តាមពិតទៅនៅពីក្រោយភាពប្រណិតមួយនេះ គឺពោរពេញទៅដោយញើសកម្លាំងពលកម្ម របស់កម្មករជីករ៉ែមាសជាច្រើននាក់ ជាថ្នូរនឹង ប្រាក់ចិញ្ចឹមជីវិត និង ក្រុមគ្រួសាររបស់ពួកគេ បើខានតែមួយថ្ងៃកម្មករទាំងនោះនឹងដាច់បាយជាមិនខាន វាពិតណាស់គឺលំបាក ប៉ុន្តែត្រូវតែស៊ូព្រោះក្រពះ។ អ្នកទេសចរណ៍ និងមហាជនគ្រប់គ្នាបើបានឃើញហើយប្រាកដជាស្រក់ទឹកភ្នែក អាណិត លើសពី អាណិតជាមួយជីវិតអ្នកក្រនិងជាកម្មករនៅទីនោះ នេះហើយជាអាថ៌កំបាំងដែលមិនធ្លាប់បានដឹងនៅពីក្រោយភាពស្រស់ស្អាត អស្ចារ្យ និងលូយឆាយក្នុងទីក្រុងឌូបៃ៕