រាជធានីភ្នំពេញ៖ តួលេខរបស់ក្រសួង ពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិង កម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

យោងតាមហ្វេសបុកស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនមាន ចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ប្រភពបន្តថា រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញ មានចំនួនប្រហែល ៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លា និងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
https://blogger.googleusercontent.com/img/a/AVvXsEiHASW943_Rf2Jr9x_mbjI9rSJS4T52_sBqj3qX2w_etnFDzibB9P7NClGr7ON71QKC9TNwfd5HOTQ3x-cqUUa7UPMKe5_b91XBZ_F966X1SsubmzKgIBRqF4Hyx5Bjh6yRJ_fyptdjQi9gH1wc8JJsH0y8FhLFD6suCymzculqiLG6D8fTSeyAid2NVQ=s497