រាជធានីភ្នំពេញ៖ លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអនុវត្តការងាររបស់ខ្លួនសម្រេចបាន ៣០,៣៧ភាគរយ ហើយក្រុមហ៊ុន សាងសង់បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។
https://blogger.googleusercontent.com/img/a/AVvXsEgXckMHqhBWX_4rnIUQY8v8dTgLqEBqqhupUyqsYewRfqfo7BBIGOGVKhs8A9F_ofWDklvxgUL9vkWkY-dj8qkwBeC5juB-hd0lnVJRzFw61zzaIe-LcRUO2vajBVEmOyj3vCk1ctKgZpp9l--CYp9LZoGxAZy9VKO3teuNkuatdb6IBXoRPNWYBDRECg=s1280

គូឲ្យដឹងថា គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះបានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់ អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
https://blogger.googleusercontent.com/img/a/AVvXsEibPPkksd2WMIl9bSz7Q5cPBPEb7mqCBIgSvHeAjsRUnfEj_VQH6UjrI685GKObUFPDiDXJqwIFsI9L8rKZK4s5OZjFYtuz7-7iiq5kqDuowStr0RsaAgu0roPhug8pSRfCco2gNheNNsuP0tt9MCmtETeEydpIhstZfK9cFccX4WN-uz55hVWsVDNKDg=s1280

ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះ កិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។
https://blogger.googleusercontent.com/img/a/AVvXsEjrboj3p1f7XSW6gU1_644zVqpB2IFszuTp0wf0IkuqwCGdgSDEH6nmGuamKXIBZzehI62blNiL_mQNOsTS988LD9l7VjjcABx-hooE0rLXzaLlFq_6eb3xyUEvQ4j7sTe0IB-kF0mmxJCAYBxC-051WGXAZuXCzJ74T3tRt_M28iXAM1NTsOeIwNd8Bg=s1125

ជាមួយគ្នានោះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន នីដា (NEDA) នៃប្រទេសថៃ បានជម្រុញអោយក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងអោយសម្រេច បានតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។

គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការជម្រុញកំណើន សេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕
https://blogger.googleusercontent.com/img/a/AVvXsEjP3xgrIHldoSjfipjKKSEL6dPb_YBKpOtFg_aD4pPPI4OZ29SkkrKsyI3NmVAZfnRX8J2hoQSRZrX7QpN-lwP3A_Z9yFRV7z5gcvLLCmBn8SO_vuxt3yg_1f5taV9sXBwb60dOUojNTXzadTTpqqF0XtG0ERctPv6HfRVKHy3dcdLQXcARq7SwZFag_A=s1280