រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានឲ្យដឹងថា មន្ត្រីអង្គភាពស៊ីម៉ាក់ចំនួន៣រូបបាននិងកំពុងបំពេញបេសកកម្មហ្វឹកហ្វឺនកំលាំងជំនាញវិស័យមីននៅប្រទេសកូឡុំប៊ីដែលភាគច្រើនជាកងទ័ពកូឡុំប៊ី។
https://blogger.googleusercontent.com/img/a/AVvXsEgTYiPd_y8q8jnu9nHo3dpe_7K6UZJK_in7aRFQuy9eNRaIoMU5cu2uPlwQAxYYJWL4AYx3IMe0uMsEV9FN3L9bjXX7vIt3x1xRlc5FNrxOQGG8CboXGnqxIpIQduPf0MuH8QrAyhdlnbrgT9gC_zk65_U8Ae93-DQqyNTscl7l-inb8uf2Za_Ipxp8Kw=s1156

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា បានបញ្ជាក់ថា ប្រទេសកូឡុំប៊ីនៅតំបន់អាមេរិកខាងត្បូង មានប្រជាជនជាង៥០លាននាក់ បន្តសង្គ្រាមស៊ីវិលជាង៥៧ឆ្នាំ ជារៀងរហូតមកដល់បច្ចុប្បន្ននេះ។
https://blogger.googleusercontent.com/img/a/AVvXsEg0OlJGX0m31lcEHLdJ39tl6y_zWk-i2m8ne6zuAWoeKmNnaeqOesavC1RKfe6DAaHloGKgvXjIwOT94Jo9Gyn5NHZKG6ETTT-1Ohf9ANYQUiuJDPoohSJxZB-jTIynIGNv4Wjq_0DAEwZyK0wda-1wyEK9fLG6Hp8pUyjwz-PHOwY1IffEkOziXL78EQ=s1280

លោកបន្តថា ប្រទេសកូឡុំប៊ីស្ថិតនៅម្ខាងនៃផែនដីគិតពីកម្ពុជា មានចំងាយជាង១៨,០០០គីឡូម៉ែត្រ ជិះយន្តហោះប្រមាណជាង២០ម៉ោង។ ខ្ញុំមានមោទនភាពជាមួយមន្ត្រីជំនាញដែលបានខិតខំបំពេញភារកិច្ចនេះ។
https://blogger.googleusercontent.com/img/a/AVvXsEjit40gcKSTAzCDsUvI3u3bVd5hF6_X_UFa8zvQim5WekH36FDcsbKl-oDpRsqoDoQC4tbQWU8u6Shga4TNtBQnt6cGCtUNHQg0Y7liCJO_z0DjwaDdkw4WMMESSv0g9uFEEOeV8amnNpj6D5e0Ls4VSeCCVyCsCymOzVGVMdeLeQDYLs7njVljAo_R1g=s1280

លោក ហេង រតនា បញ្ជាក់បន្ថែមថា នេះជាសមិទ្ធិផលនៃសហប្រតិបតិ្តការត្បូង-ត្បូងដែលគាំទ្រដោយរដ្ឋាភិបាល ជប៉ុនតាមរយៈJICA!។ អង្គភាពស៊ីម៉ាក់ក៏ធ្លាប់មានកិតិ្តយសទទួលស្វាគមន៍ អតីត:ប្រធានធិបតីកូឡុំប៊ី នៅពេលអញ្ជើញមកទស្សនកិច្ច ការងារនៅកម្ពុជាផងដែរ៕
https://blogger.googleusercontent.com/img/a/AVvXsEgMUlbf74t-z24RN_JFSmhvmGWqfxHQKGZfmDmielfM8evh5XbXrWokIsQ0hORfgHRJAwQi17LiKnPKR1SQ3dV9vs0PUmpNucw73RWs_Y90C-DkkKoSWaIOVhtOn3N5qpN_1pSYxmSveZmEF1hoGyMjv5taOxdSAdArXSZAR5BhPdKhq6CvcsSovbGITA=s1280
https://blogger.googleusercontent.com/img/a/AVvXsEhjOjxLCzKXLmNbRVhCb4VvEc9wWEsuxsOvsZew-_i_O_ET_XJp0Or-TLvgxkv2UX0P43JA9bUyd1yE9BadmndVQ-GXAmZBjQ8J1OK2dB87Wot_Ob0ERdq8jidBykW0LWS4cnZQWl2owpBa0iuqaQdjfzxTdeGtE1eB9OSKby3yJHbGQY1deTfhymLJww=s1156