រាជធានីភ្នំពេញ: សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
https://blogger.googleusercontent.com/img/a/AVvXsEgFAfktgS9ZKlRdkkFdOQtzsu3xN9-CtAfa6iAtOQXRUqVZ3az1SiJD6glP8EBL_L65F-dJ9DG0OkkB4d7yyO0C5Xnpn8Y1YKsueZZlK4rpox18SCZwQ4vrQbRsyTRkRCz5W8YXPLmQekVQfqiKkg1A4JKvreuPwTEuxUyWexWm5eEsyzYhyd7JIxE6IA=s800

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម។
https://blogger.googleusercontent.com/img/a/AVvXsEgH4fcRLGZhwFhtJ896gh_FlcvOxZmQ8rDYSL5J1TxtLSpsFyWvAaD_zS1hsOZv5QelnyUqG2KCPfbEvQRtTgWhNIc2dvcuKy7TUCF4hcJsKeSKeW_qeg5WaZiiy94pOsaVzI6hLCPZLKe6pePDYvi18rlyHaZNr1XLnaK8P3k2u914NTypTxO9yikyGQ=s960

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
https://blogger.googleusercontent.com/img/a/AVvXsEjk4oEMFl399B3-A9OnnoqthP-KtZmFj8PeyOpPxU1-qSJvlF_D1XoXrgvpF4ac-pgZT2GuZk_KbAEhsmrKnRnUdUvHCo0r1abhsJ0mhz87xuONvD61hk4RFDWId4B325ZnYQk8UFC3p6XjOzUU-RWGBQFT5fDDO634nHMAGS-5dT_Ss9jslggZTNCcOA=s1280

មហាជ័យជម្នះ ៧មករា៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍមាតុភូមិរបស់ខ្លួនឡើងវិញ។
https://blogger.googleusercontent.com/img/a/AVvXsEhgovM-siBLI4zxDzS7BO-ocGUWbuOUkRjfJw-vW31zrBahKaYj5PzP9G2DbDumYZYyPfVBQ7rHfTjUXFQMGpG3vw2WD9GV9MS2KqCGL-K_0W6uPwb2F_0uweIfIh6OZkrQ-o3NXCIs8IeFzmDUsKxzxEesWW3ltHNQRKi9mDyt17DwE-IpNbHyubG6YA=s1080

បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕
https://blogger.googleusercontent.com/img/a/AVvXsEjw6kmLhWvQntejNC5MLAOG1GlrRUsc0L7kWC_tDlMU1w1mzvYdMTwcFzDYYbLPd9DiG3aKL4KWkTDCD9DuynAX9zdCVMgmcJ8F7o61Iwd9CjoVZ8I_2LIBgXGRUZuMzka3yvEO4KwJtm_XJWFaMVciTf1hsYaEOWSDz8_sTMAit-Lkgjz0V2_vUL979w=s1280
https://blogger.googleusercontent.com/img/a/AVvXsEgCamHf2Ga-OyTNbqm-VWlwIEj98CiNM9AnJpk-cnezFjQJSof7FGidZjBqCQ7oU5qXjZVyhw0SiGs27_o9QJGZv3noIs6mzaKD2dnPWA8hGhEttPcNXmvj_DS4gUg9pUo2LmVVrgQ0PF5zSdKd22OMu5WcxYJwApjuBqI4W0E6u4rZ3Dl91hmJW0bbaA=s1280