រាជធានីភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូនេះ ជាខួបលើកទី៦នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២១)។

ការចុះ «ល្បែងទាញព្រ័ត្រ» ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
https://blogger.googleusercontent.com/img/a/AVvXsEii1_2IslDE02EotFhEkmvAtN-y0JQz1SuH_HJRPwKYE65aeZ89luCMFdWg9eztIIIWbWFLL7UKtAs13QNrRmFrdAIj-Mzxxn2zmMIbExgCL-JtsjhaSAxfFTLL0ZIkzY87FNjjMNdYxGUGnuIp29OC-siXNJbImoGdv5GiZrclRLV8Ay6EHKN9072gZQ=s704

ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។

ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមានតម្លៃ ជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គ ប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ៕
https://blogger.googleusercontent.com/img/a/AVvXsEgaC8tqXyXI4SZysOO9sOOInhtCNF4SqY99UYqfI2Hnnv3kv-zr9YwBrvRICn_fcK447OBZrGQPdsb50h1e-TqrCFBt492x1HgSf03EOV9pjQ27UB--Vx_WqsB5p8kQ-QJFlnc1yTE2pcQ0SuY1Wwt3fv_q4m1soiZ0dsQpb1enTjZ1kC3a_lqjGeXbqA=s500