ទេសចរណ៍៖ ពេលចង់ដើរកម្សាន្តអ្នកទាំងអស់គ្នាប្រាកដជាចង់មកបន្ថែមនូវអារម្មណ៍ក្នុងការធ្វើដំណើរជាមួយ នឹងទីកន្លែងដែលទាក់ទាញ ជាមួយនឹងទីតាំងល្អៗនៅលើពិភពលោក ដើម្បីធ្វើដំណើរកម្សាន្តក្នុងថ្ងៃឈបសម្រាករបស់អ្នក។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកទស្សនានូវទីក្រុងវប្បធម៏នៅជុំវិញពិភពលោកមកឱ្យបងប្អូនបានដឹង និងទស្សនា៖

១. ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន គឺ Andalusia ប្រទេសអេស្ប៉ាញ

សម្រាប់គោលដៅដំបូង  បំផុតនៅទូទាំងពិភពលោក  វាជាទីតាំងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍  ក្នុង Andalusia ប្រទេសអេស្ប៉ាញ ជាគោលដៅតែមួយគត់ ដែលអ្នកអាចតាមដានប្រវត្តិសាស្ត្របាន ហើយវាដូចជាការបោះជំហានថយក្រោយក្នុងពេលវេលានិងជាផ្នែកមួយនៃ ទីតាំងប្រវត្តិសាស្ត្រដូចជាវប្បធម៌ និង ស្ថាបត្យកម្ម Moorish ជាដើម។

ទីក្រុងដ៏អស្ចារ្យរបស់មូស្លីម

ស្ថាបត្យកម្ម Abram  ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក  ដោយអង្គការយូណេស្កូ  ព្រះរាជវាំងធ្លាប់ជាផ្ទះរបស់ស្តេចស៊ុលតង់នៃរាជវង្ស Nasrid  ដែលពោពេញដោយទេសភាពដ៏ស្រស់ស្អាតជុំវិញវាផងដែរ  រហូតដល់អ្នកស្ទើរតែភ្លេចដកដង្ហើម  និងកត់ត្រាការចងចាំដែលមិនអាចបំភ្លេចបាននៅទីនោះ។

២. ដាក់អារម្មណ៍នៅក្នុងធម្មជាតិដ៏អស្ចារ្យនៃទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់

សម្រាប់អ្នកដែលកំពុងស្វែងរកការធ្វើដំណើរដែលបានផ្លាស់ប្តូរនូវអារម្មណ៍ដើម្បី ទាញរាងកាយ ដែលបានសម្រាកនៅក្នុងផ្ទះជាច្រើនខែសូមណែនាំ តំបន់បឹង Boden  ដែលជាទីកម្សាន្តសម្រាប់អ្នក រីករាយ។

ក្រៅពីការហែលទឹក ការជិះទូកក្ដោង ​ក៏ការឡើងភ្នំនិង  ការជិះកង់ដើម្បីគយគន់ សម្រស់នៃថ្ងៃលិច  ដែលចាំងពីព្រះអាទិត្យនៅលើទឹកពេលថ្ងៃលិច និងខ្យល់បរិសុទ្ធពីបឹង វានឹងជួយឱ្យអ្នកមានអារម្មណ៍ស្ងប់។

៣.បំពេញសុភមង្គលយ៉ាងសាមញ្ញក្នុងទីក្រុង  Sao Paulo ប្រទេស ប្រេស៊ីល

មានមនុស្សតិចណាស់ដែលដឹងថាសៅប៉ូឡូគឺជារដ្ឋទាំងមូល  និងទីក្រុងធំបំផុតរបស់ប្រទេសប្រេស៊ីល  ទីក្រុងចម្រុះនេះ វាត្រូវបានហ៊ុំព័ទ្ធដោយកំពូល Serra da Mantiqueira ដែលខ្ពស់ដល់ ១,៥០០ ហ្វីត (ឬ ២,៥០០ ម៉ែត្រ) ពីលើនីវ៉ូទឹកសមុទ្រ។

ក្នុងនោះក៏មានដូចជាឆ្នេរដ៏ស្រស់ស្អាតរបស់វា Sao Paulo ដែលបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ  និងការបង្ហាញមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ  និងស្នាដៃសិល្បៈជាច្រើនប្រភេទ  ចំណុចសំខាន់មួយទៀតនៃទីក្រុងសៅប៉ូឡូគឺ Ibirapuera Gardens ដែលជាកន្លែងបៃតងដ៏ធំមួយនៅកណ្តាលទីក្រុង  ដែលផ្តល់នូវពេលវេលាសម្រាកដ៏ល្អឥតខ្ចោះ  បន្ទាប់ពីអ្នកបានធ្វើដំណើរនៅក្នុងទីក្រុងនេះ។

៤.ទីក្រុង Venice ទីក្រុងនៃក្តីសុបិន  Veneto ប្រទេសអ៊ីតាលី

អ្នកដែលធ្វើដំណើរទៅកាន់តំបន់ Veneto នៃប្រទេសអ៊ីតាលី ពិតណាស់គោលដៅចម្បងរបស់ពួកគេគឺដើម្បីស្វែងយល់ពីទីក្រុងដែលមានទីតាំងនៅសមុទ្រ Adriatic  ឬជាទីក្រុង Venice ដោយសារតែទីនេះតែងតែផ្តល់នូវភាពស្រស់ស្អាតឥតខ្ចោះដូចរូបភាពក្នុងក្តីស្រម៉ៃដល់មនុស្សគ្រប់គ្នានៅកន្លែងនេះ។ ជាពិសេសអ្នកអាចជិះទូកតាមបឹងដ៏ស្រស់ស្អាត អ្នកនឹងអាចទទួល បាននូវទិដ្ឋភាពដ៏អស្ចារ្យពី ផ្ទះចម្រុះពណ៌តាមព្រែកដ៏ស្ងប់ស្ងា

៥. ទីក្រុងសិល្បៈ  Ile-de-France  ប្រទេសបារាំង

ជាការពិតណាស់ ទីក្រុងនៅក្នុងបញ្ជីដែលគ្រប់គ្នាត្រូវតែមើលនៅក្នុងតំបន់ Ile de France គឺទីក្រុងប៉ារីស ព្រោះវាជាទិសដៅដែលអ្នកអាចក្លាយជាអ្នកទេសចរណ៍  និងបញ្ចេញអារម្មណ៍មិនល្អ ព្រមទាំងស្វែងរកភាពស្រស់ស្អាតដែលគួរឱ្យទស្សនាបំផុតនៅក្នុងពិភពលោក។  ក្នុងនោះវាក៏ជាទីតាំងនៃទីក្រុង Versailles  និង Fountain Bowl បុរាណ ដែលគ្រប់គ្នាបានដឹងហើយថា ទីក្រុងប៉ារីសគឺពោរពេញទៅដោយស្ថាបត្យកម្ម វប្បធម៌ សិល្បៈ និងអាហារឆ្ងាញ់ៗលំដាប់ពិភពលោក ៕