ថៃ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួននឹងតារាសម្ដែងដ៏ស្រស់ស្អាត Puifai Natapat ហើយគ្រប់គ្នាក៏បានដឹងដែរថានាងក៏មានគូដណ្ដឹងរូបសង្ហា ព្រមទាំងជាបុរសអ្នកមាន និងកាន់ជំនួញក្នុងដៃរាប់លានដុល្លារ។

ស្រាប់តែក្នុងពេលថ្មីៗនេះតារាស្រី Puifai Natapat បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់លផ្អើលជាខ្លាំងជាមួយនឹងគូស្នេហ៍ ដោយអ្នកទាំងពីបានបង្កោះនូវរូបភាពជាច្រើនសន្លឹកជាមួយនឹងការថតនូវ Pre-wedding ក្នុងឈុតប្រពៃណីថៃយ៉ាងស្រស់ស្អាត ដែលមើលទៅអ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់ ហើយក៏ធ្វើឱ្យមហាជនមិនតិចអ្នកនោះទេដែលរំភើប និងច្រណែនជាមួយនឹងគូស្នេហាមួយគូនេះ។ គួរបញ្ជាក់ផងដែលថា Puifai Natapat និងគូស្នេហ៍ នឹងដឹកដៃគ្នាចូលរោងការនៅក្នុងថ្ងៃទី ០៣ ខែ ធ្នូរ ឆ្នាំ២០២១​ ឆាប់ៗខាងមុខនេះហើយ។ ហ្វេនៗបន្ទាប់ពីបានដឹងនូវដំណឹងនេះហើយពួកគេក៏បានចូលទៅខមមិនជូនពរគ្រប់ៗគ្នាឱ្យអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងជាងមុន និងមានក្ដីសុខជាមួយនឹងជីវីតគូនមួយនេះ៕