ថ្ងៃនេះដែរយើងមានមុខម្ហូបពិសេសមួយមកចែកជូនបងប្អូន អំពីរបៀបញាំមឹកពង តោះចង់ដឹងរសជាតិយ៉ាងណាដែរយើងមកមើលគ្រឿងផ្សំ និងរបៀបធ្វើទាំងអស់គ្នា។

គ្រឿងផ្សំ៖

    • មឹកមានពង ១០ក្បាល
    • ខ្ទឹមស ១០គ្រាប់
    • ម្ទេសស្រស់ ១៥គ្រាប់
    • ឬសជីវ៉ាន់ស៊ុយ ៣ឬស
    • ទឹកស្ករ ១/២ចានចង្កឹះ
    • ទឹកត្រី ១ចានចង្កឹះ
    • ទឹកក្រូចឆ្មា ៤ផ្លែ
    • ទឹកជ្រល់ខ្ទឹមស ១/២ចានចង្កឹះ
    • ខ្ទឹមក្រហមធំៗ ១គ្រាប់
    • ជីបារ៉ាង ៣ដើម
    • ឃិនឆាយ ៣ដើម
    • សាឡាត់ស្រួយ (សម្រាប់តុបតែង)

https://blogger.googleusercontent.com/img/a/AVvXsEjodI4uhVuJiNVU6A8DR46xK_0DXqUfx5Coo4fA50BU7OTFfRHfTTXC7CECkuI-IBxOIzmaLweBilIEPcgKO8gfBWi_jGId8V1hJBxUK6_wJ0fh0oY0GExfM9RnFBQ0fy3hs2e5jEDprGDYRPIFph4bQYj8P-22Qsqh4wLCQPx1cYda487EKYQE6ZkgQw=s1002

របៀបធ្វើ៖

យកមឹកលាងអោយស្អាតរួចឆូតមឹកជាតូចៗរួចរៀបដាក់ចាន រោយពីលើដោយឃិនឆាយ ក្រោយមកទៀតយកទៅចំហុយក្នុងឡាំសឹង ១៥នាទី ក្រោយមកលើកចេញពីឡាំសឹងយកឬសជីវ៉ាន់ស៊ុយ ម្ទេសស្រស់ ខ្ទឹមសបុកចូលគ្នាអោយម៉ត់ល្អ ផ្សំរសជាតិដោយ ទឹកត្រី ទឹកស្ករ ទឹកជ្រលក់ខ្ទឹមស ទឹកក្រូចឆ្មា និងម្ទេសលាយចូលគ្នាអោយសប់ ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់ខ្ទឹមក្រហមហាន់ស្តើងៗ ជីបារាំងហាន់ល្អិតៗ ចូលរួចស្រោចពីលើមឹកចំហុយរបស់យើងជាការស្រេច៕
https://blogger.googleusercontent.com/img/a/AVvXsEg6VuQCMEKb0tTLNdFMH-FxXu-0JogPNPRim8vUTmd4MGgNHlAJPpbFtXp4-GkguWYn9LglY2-C_7kyED_TcOG2XNTKbrZTF7UeDQVaZhGI8eTEAVG25elMgIjPOHcT-rLu-Ct9Zy7JktdzfPzHX58vcU7A9SFn87Xv5uf8ZTp-DpvkjuscM7840eW2vQ=s1901