កសិកម្ម៖ សេចក្ដីរាយការណ៍មួយបានឱ្យដឹងថាប្រជាកសិករនៅក្នុងប្រទេសថៃនឹងមានប្រាក់កម្ចីដោយឥតការប្រាក់រយៈពេល៥ខែ កំឡុងពេលដែលការផ្អាកលក់ចេញសិននូវផលិតផលដូចជាស្រូវដែលកំពុងតែចុះថោក។

លោកកាសាប ងឺនរួង អនុប្រធានធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) បានបង្ហើបថា យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ និងដំណោះស្រាយរបស់គណៈកម្មាធិការ BAAC នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ បានអនុម័តឱ្យ BAAC អនុវត្តកម្មវិធីកម្ចីប្រាក់ ពន្យារពេល ការលក់ស្រូវក្នុងឆ្នាំ២០២១នេះ ដើម្បីផ្តល់ឱ្យកសិករនូវដើមទុនប្រើប្រាសក្នុងអំឡុងពេលពន្យារពេលនៃការលក់ស្រូវនេះ  ព្រោះមិនចាំបាច់ប្រញាប់ប្រញាល់ក្នុងការលក់ អំឡុងពេលដែលផលិតផលកំពុងចូលទីផ្សារក្នុងចំនួនច្រើន ហើយតម្លៃក៏ទាប នេះជាវិធានការស្របគ្នាជាមួយនឹងការធានារ៉ាប់រងប្រាក់ចំណូល  ដើម្បីសម្រាលទុក្ខលំបាក ដល់ ប្រជាកសិករបានមួយផ្នែកធំ។ ក្នុងនោះកសិករអាចខ្ចីបានរហូតដល់ ៨ពាន់ដុល្លារក្នុងម្នាក់ៗ សហករណ៍កសិកម្ម និង កសិកម្មមិនលើសពី៨លាន៩ម៉ឺន ដុល្លារ ចំណែកក្រុមកសិករនីមួយៗមិនលើសពី ៥សែនដុល្លារជាង ហើយសហគ្រាសសហគមន៍មិនលើសពី ១សែនដុល្លារជាង ប្រសិនបើការសងវិញត្រូវបានធ្វើឡើងក្នុងរង្វង់៥ខែដោយគ្មានការប្រាក់ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួស៕