រាជធានីភ្នំពេញ: ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។

ភ្នាក់ងារទេសចរណ៍ដែលកំពុងធ្វើការជាប់ជាប្រចាំនៅតាមប្រាសាទ ក៏មានភារកិច្ចចូលរួមជាចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកជំនាញអភិរក្ស ពិសេសទាក់ទងនឹងការអភិរក្សថ្ម។
https://blogger.googleusercontent.com/img/a/AVvXsEiP6pc8rQVbPpDXsiRMVFpGG8jf9M3yK9ew_6h0jjJgnLMibuCrkPeGcrgaBO9VsXBbu-fMf1If580NgJyX2PEujYawIU5nQVpnaZONxyYYxAvdc9TbjgAEaq6JN7BAcFRgYyOhP8-9bsHadpA-8R6C_HNQezbe4Sm3Qq7YHWliq33HyR_OgA0ggkoaHw=s960

ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលអំពីការរៀបចំសណ្តាប់ធ្នាប់ថ្មនៅតាមប្រាសាទ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញជូនភ្នាក់ងារទេសចរណ៍ដើម្បីជាចំណេះដឹងផ្នែកជំនាញបច្ចេកទេស និងយល់ដឹងពីស្ថានភាពថ្មប្រាសាទទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅទីតាំងផ្ទាល់។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ដែលមានទីតាំងនៅប្រាសាទព្រះគោ ដោយមានសិក្ខាកាមចូលរួមចំនួន២០រូប៕
https://blogger.googleusercontent.com/img/a/AVvXsEhQkagrJcF6JQ-fQpVibOk2bHr5n1N2yIHIRHb99RUnyjMi80jQAPrn34SZON53j5zKwm4EkaurY2vh8awLo0_eikTwSvJ0-etdu4jPsNAcSZaH-MIyj1cA_Kmw49lALehsBoLq-hKIS-gnSr4GNg3Z22H4gjOQtP6bUnNU-cWjr6TJbuApMNEZuQZ96w=s1280
https://blogger.googleusercontent.com/img/a/AVvXsEhAzYvL7C5Xi8eFc4m1cgWa9MaKfnu9dLSey_gigQPbxJoPt5Y0GkYwZrbe9gmrh2HcO1i0F-8dAdcYuady7e85s0jXqIOqxI99dwXZfLB6-bvk0sZdr_gJ2tBWHmupTaZUAOiio6caQZdCM0I6MIf1Gy6cIBjEXsUubCvdtOAqneBzR3hxEchcSxuZ9g=s1280
https://blogger.googleusercontent.com/img/a/AVvXsEjCAz3BiMdeGLAFf9KaSoptlpJvnnWlvRUIOE1MsbzrerFnHLoUNSL51DAMsZ3xmvab84oC8TuwReLKVzmUex39H47bNXah20yWXT9uD1tfnNRWFJzznWYenc7nQu2QIhB72DLM1LDBUkQWNz-nKyZIbM6Gdv-vhsj8f95hwXV-3wTqA_OTz2brC1DUMw=s1280
https://blogger.googleusercontent.com/img/a/AVvXsEiNSzJKWIRuPzPVBqEu5-LZI4MjwpFtQHLdq0Xw0uejW0BrsKSqjDuofGb3Y81F0BdlnHLLdrX8LQiAHQTz8_swxwnpWBnMkxiRfTKbt-yp9uVpNEP5LOIjKsbO_EuDikEx71ZRGCFcPp7nUlOMeG37Ir9LV3o4oCt43VJ6nuB9ex7BKrRO-3IfeVD6mA=s1280