រាជធានីភ្នំពេញ ៖ នៅប្រទេសកម្ពុជាយើង មិនត្រឹមតែមានឆ្នេរសមុទ្រស្រស់ស្អាត សមនឹងពាក្យ «តារារះនៅទិសនិរតី » សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែនៅក្នុងទឹកសមុទ្រវិញ ក៏មានតំបន់ផ្កាថ្មស្អាតៗ និងជីវចម្រុះ ដ៏សម្បូរបែប ជាពិសេស នៅក្នុងខេត្តកែប , ខេត្តកំពត, ខេត្តព្រះសី និងខេត្តកោះកុង។
យោងតាមគណនីហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហោះថា «ដំណើរឆ្ពោះទៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ មកយល់ដឹងអំពីធនធានសមុទ្រកម្ពុជា។
https://blogger.googleusercontent.com/img/a/AVvXsEiMLy6A005eBy8um5NwaHaRYMloE_V1fZR2mbNCpezMUzIv0T89A47v3ZTTfNRiURGNthGzzQ122eQLyc3PWgrVtuBhu43XxKStWb2hQYu8G-TrQMFk30E0fJv82AiAJgeS5HaOGDX2VxIYHKlDzTUG_qgGhLsLsCUc6utGL832T__cLfw4197owd5asQ=s1280
យោងតាមរបាយការណ៍ស្ថានភាពបរិស្ថាន និងសេដ្ឋកិច្ចសង្គមតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី២ ឆ្នាំ២០០៧ កម្ពុជាមានតំបន់ផ្កាថ្ម នៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ២៨០៦ហិកតា ក្នុងនោះខេត្តកែប មានទំហំ ៥២,៥ហិកតា ខេត្តកំពត មានទំហំ៩៥៣ហិកតា ខេត្តព្រះសីហនុ មានទំហំ១១៩៨ហិកតា និងខេត្តកោះកុងមានទំហំ៦០២ហិកតា។ ទិន្នន័យនេះ អាចមានការកើនឡើងទៀត ព្រោះមានតំបន់មួយចំនួនមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្ម»៕
https://blogger.googleusercontent.com/img/a/AVvXsEiNbJoO4oefhzZ4mHHTcDtbUT544bgf5OaBuD-UHDem3IInuPRyjg-JljGYYaD_dLTShtPaYgFA7RZJdVyWjkhoEIGTc0QSbRZ031Km9aGb3AIKNshm6GotLgyt4A4RqSxuOORWblOIlvcMUMbeRT41GYiVjS6-iBbn57tXs9NR2wYxIN60FvhKstKbrw=s1280
https://blogger.googleusercontent.com/img/a/AVvXsEjHkqQdSGv6OJF_4YF73dnPwasoY2hV7JTaWyEkkZJ5F5NFpKtrA9Zx8DiWtTpN8TBqU-4W7a_GbmgURxxF3VGZ5CMlLM5J1Pa8hYE3N-gJAmnxD1paN0VjEJEJlFH__kyhVzOkFDDnjks8zgNdoY4Z_iEvDVuJqPZjRtT8HQz4Tl4iDXmx14GjFfZJJw=s1280
https://blogger.googleusercontent.com/img/a/AVvXsEjUQMx55affn6HZFQiKc-tFAoeB1fFBziNDNfY07TE9diG3fUBY2WTNavmBfrycD74LQ1oAE1QR4GFfJN-06Y0vtadFj8LulbkYkZ_Qm6XbzcaJ5IAG9E5wslMIY3DjUY8xkRXFVYvxHZcueS5ZqD3jAfC7D-cEISQNfFZNuYOXn6v7nXLaD7RDz6z78A=s1280
https://blogger.googleusercontent.com/img/a/AVvXsEg5dwGgwaREs73WY8DrlOOJrB1_7JSw_yvslLSvc2GVgZ5ClRQiSDubu6n37W24I_NILiktNgQqUiGxTjAZE-WkiEzbp5gFY4azYjZdROVEleYcJX8-D_AlGjxoKsf_BvrzGYlPwsY_u7Pn4EevCiBoO_dGd_qc9BpoIvvMgqSM1lm827hGzg7K9kBaNA=s1280
https://blogger.googleusercontent.com/img/a/AVvXsEh4f3kxC8KVzk3DuLAYRukfXriwK_oae0d1SFkHIf_8wt4pftIzMMW52rFAGevmtx88aZxBWY38ggG6HIr6YNWEnxVtNo9k0P8OL3oLB-jFQ6RCOHrKtPhGoMWCf3chUfPBUS_qLoIRfLPVKbSTtKBNcXc0LhEp8i_ccpZpHApYxdRbedQzstHIX7kqRg=s1280