រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាព ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ទី៧ ខែធ្នូ ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយ នឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
https://blogger.googleusercontent.com/img/a/AVvXsEjaAmypJiMg21IZdnVjQ6odDxiqd0KvtjP7646QHQ0OfyUouBpZYotuSXwnmI_dXB8XcVBbv7G0-YuqbTXmijk4BVQmMbMjh4QmfJJt7UU_WBL4RiYvorGhws84EAvI9jXcqrDXBXGe5_nN7Zzi8o5Hl-uFxbOdLGjcN_luSC1lZLSVFelfDULZSHQwwA=s800

ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C, សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C, អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C, សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C, ក្នុងនោះខេត្តមណ្ឌលគិរី, ខេត្តរតនគីរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥°C។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C, សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ចុះ នៃសីតុណ្ហភាពត្រជាក់នេះ៕
https://blogger.googleusercontent.com/img/a/AVvXsEg752qHPBzyHV0P6CYpPowTz8RL-snMwDhHl-yZWk5-121NDClOG_79HrraqlXmz3jhN1NHmLwzEmG9ccGbZP7vBc5qw5drwirUv29F64LANTLzsXclY00uGEOTOiV-cLMRoX8kGswWrX7uaNId0x8uSLYfUMi4cLzkA8tOKrtCD-50CVT9_aAiGjj-5A=s1280