ថៃ៖ ពិតជាអស្ចារ្យ និង ជាប្រវត្តិសាស្ត្រហើយសម្រាប់តារាអនឡាញដ៏ល្បីឈ្មោះម្នាក់គឺ Pimry Pie ដែលគេស្គាល់ថាជាសេដ្ឋីនីមានទ្រព្យសម្បិត្តស្ដុកស្ដម្ភ ត្រូវបានគេដឹងថាបានធ្វើការឡាយលក់នូវផលិតផលរបស់ខ្លួនត្រឹមរយៈពេលតែ១០នាទី បានលុយរហូតទៅដល់រាប់លាបដុល្លារ។

ក្នុងថ្ងៃទី ២៦ ខែ វិច្ឆកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាអនឡាញដ៏ល្បី ដែលលក់ផលិតផលរាប់ពាន់ប្រភេទនៅក្នុងប្រទេសថៃ Pimry Pie នាងបានធ្វើការឡាយលក់ផលិតផល នៅលើផេកផ្ទាល់ខ្លួនឈ្មោះថា Pimry Pie លក់ផលិតផលគ្រប់យ៉ាង ។ ក្នុងនោះអ្វីដែលបានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងបើកភ្នែកធំៗនឹកស្មានមិនដល់នោះគឺ នាងឡាយលក់បានត្រឹមតែ១០នាទីមានអ្នកចូលមើលរហូតទៅដល់ ១០០K  ដោយនាងធ្វើការលក់នូវផលិតផលគ្រឿងសំអាងមួយប្រភេទ ក្នុងមួយឈុតតម្លៃ ២៩៤១ ដុល្លារ ហើយក៏មានអ្នកចូលទិញ ១០០០នាក់ក្នុងពេលនោះ ព្រមទាំងបានវេលុយឱ្យភ្លាមៗ  ដោយគិតសរុបទឹកប្រាក់ក្នុងរយៈពេល១០នាទីនោះបានរហូតទៅដល់ ២,៩៤១,០០០ ដុល្លារ ។

ភាពជោគជ័យនៅក្នុងការលក់បែបនេះ ក៏ព្រោះតែអ្នកលក់បានផ្ដល់នូវទំនុងចិត្តយ៉ាងកក់ក្ដៅដល់អតិថិជនរបស់ខ្លួន ដោយមានភាពស្មោះត្រង់សច្ចធម៌ ក្នុងការរកស៊ីលក់ដូ រហូតទោះបីមិនទាន់មានឥវ៉ាន់ទៅដល់ដៃតែអ្នកទិញមានភាពជឿជាក់ និងទំនុកចិត្តខ្ពស់ដោយមិនស្ទាក់ស្ទើចិត្ត៕