ថៃ៖ សមត្តកិច្ចបានចុះទៅណែនាំនារីជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងការស្លៀកពាក់មិនសមរម្យ ខណៈពេលកំពុងលក់ដូរទំនិញជូនអតិថិជនរបស់នាង ។ ព្រោះការធ្វើខ្លួនបែប បណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសីលធម៌សង្គម។
កាលពីថ្ងៃទី២៥ ថែ វិច្ឆកា ឆ្នាំ២០២១ សមត្ថកិច្ច រួមទាំងមន្ត្រីវប្បធម៌ នៅក្នុងខេត្ត ឈៀង ម៉ៃ (Chiang Mai) បានធ្វើដំណើរទៅ ឃុំ ឆាង ភឿក (Chang Phueak) ស្រុក មឿង (Muang) ដើម្បីជួបជាមួយកញ្ញា Arangya Aphaiso ដែលជាសិស្សនៅសាលាជំនួយគិលានុបដ្ឋាយិកា និងជាម្ចាស់ហាងលក់នំ និង សម្លៀកបំពាក់ មួយកន្លែង ។https://blogger.googleusercontent.com/img/a/AVvXsEhwBssMv9XY4YlbJ-Bp0pigttj6YhMRvReyjuoYXUsyoFRypmbDsK3lUddSiHryHOH8ewyCDCfBL28lX9NDQ3UFM80xFcg6cKZAXKF3tL5317CWW-PgAX8Hmlb5Xu99hkFtiI51f_Vnj_bfp4L3ExLDqqcD47V5Z-B32Cu3LUqLs_s1gDjt8dA_eN2H=s949ក្នុងពេលនោះដែរ សមត្ថកិច្ច បានកោះហៅនារីខាងលើ ទៅកាន់សាលាសង្កាត់ ដើម្បីណែនាំ និងអប់រំ នាង ពាក់ព័ន្ធនឹងការស្លៀកពាក់សិចស៊ីហួសហេតុ ព្រមទាំងមើលទៅមិនសមរម្យ ដែលខុសពីអាជីពជាអ្នកលក់ដូរ និងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សង្គមព្រោះតែចង់ទាក់ទាញភ្ញៀវ ។ ក្នុងនោះកញ្ញារូបនេះក៏បានសន្យាថា នឹងឈប់ធ្វើបែបនេះបន្តទៀត ជៀសវាងការប្រឈមមុខនឹងការបិទអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអាវសិចស៊ីមួយម៉ូដ ដែលមានមានលក្ខណៈចំហនៅល្វែងលើស្ទើរទាំងអស់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តនារីមួយចំនួនតូច និងត្រូវបានគេដាក់លក់យ៉ាងទូលំទូលាយនៅលើអនឡាញ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ ហើយចំពោះករណីខារីថៃខាងលើ ត្រូវបានប៉ូលិសហៅអប់រំ ក៏ដោយសារតែពាក់អាវមួយម៉ូដនេះឯង ៕https://blogger.googleusercontent.com/img/a/AVvXsEh-MMXM_nyOMq9tBuRpyleV2z2Yh1ZCJjfGwuc7L96pbfMq57cT7AoNN7iK4S3-We7bKLNRqwsGXOa3MqreRWDRJwBr56tOiY6SSQwd6Ncz2AG_heJXhscVhkmOctqFp1MQwGatj0yWdEJpASzJj_7edB4Maj__8238RCmjcUXg7Ar57uPfqSwrfTnl=s667