ក្រសួងសុខាភិបាល បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដោយវាឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា ថែមទៀតផង។ What we know about South Africa's coronavirus variant

ទន្ទឹមនឹងគ្នានេះដែរ ដើម្បីចូលរួម និងទប់ស្កាត់ការឆ្លងបានទាន់ពេលវេលានៃវីរុសថ្មីនេះ ក្រសួងសុខាភិបាលសូមធ្វើការអំពាវ និងក្រើនរំលឹកដល់ប្អូនដូចតទៅ:

១. សូមបន្តអនុវត្តវិធាការ ៣កុំ ៣ការពារជាបន្ត

២. រាយការណ៍ជាបន្ទាន់ដល់អជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យនៅក្នុងជិតលោកអ្នកបំផុត អំពីអាការៈខុសប្លែកណាមួយ

៣.ត្រូវជំរុញអ្នកជុំវិញខ្លួនអោយទៅទទួលការចាក់វ៉ាក់សាំងកូវីដ ១៩

គួរបញ្ជាក់ផងដែរថា វីរុសចម្ងងបែបថ្មីនេះ បានរកឃើញជាច្រើនករណីរួចមកហើយ ដោយភាគច្រើនកើតនៅទ្វីបអាហ្វ្រិក។ ស្របពេលដែលប្រទេសកម្ពុជាយើងមិនទាន់រកឃើញមួយករណីនៅឡើយនោះទេ អំពីវីរុសចម្លងថ្មីឈ្មោះអូមីក្រុង៕

ប្រភព: ក្រសួងព័ត៌មាន