រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មើលរូបថតចាស់ៗ ដើម្បីបំបាត់ការនឿតហត់ពីរឿងនយោបាយ។

តាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា “បានទទួលរូបថតមួយសន្លឹកពីអភិបាលខេត្តកែបដែលរូបថតនេះខ្ញុំមិនដែលបានឃើញសោះ។
បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះអាចថតក្នុងឆ្នាំ១៩៨៦ដែលពេលនោះខ្ញុំមានអាយុ៣៤ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱ្យរឹងនោះទេគឺជាសក់ក្បាលធម្មជាតិដែលរាងអង្គាដី ឬរួញបន្តិច។ដោយសារបែបនេះបានជាសក់កូនស្រីពៅកាលពីតូចនិងចៅស្រីទី២១សក់ក្រញ៉ាញ់ដូចសក់ ខ្ញុំដែរ។
សប្តាហ៍នេះជាសប្តាហ៍នយោបាយដែលខ្ញុំព្យាយាមបំបាត់ការនឿយហត់ដោយការមើលរូបថតចាស់ៗវិញម្តង”៕May be an image of 1 person and eyeglasses